អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

081215-F-7823A-285 Two U.S. Navy F/A-18 Super Hornets from Strike Fighter Squadron 31 fly a combat patrol over Afghanistan on Dec. 15, 2008. DoD photo by Staff Sgt. Aaron Allmon, U.S. Air Force. (Released)

អាមេរិកត្រៀមលក់យន្តហោះប្រយុទ្ធបូអុីង ខូ តម្លៃជាង ៧.០០០ លានដុល្លារ ទៅឱ្យប្រទេសកាតារ និង គូវ៉ែត ក្រោយពីពន្យារពេលជាច្រើនឆ្នាំមកហើយ តែឥឡូវចាប់ផ្តើមពន្លឿនទៅសភាអាមេរិក យ៉ាងយូរនៅសប្តាហ៍ខាងមុខ  (រ៉យទ័រនិយាយ) ។

ការលក់លើកនេះនៅជំពាក់វាក់វិនជាង ២ ឆ្នាំ និង ក្រោមក្តីកង្វល់របស់ប្រទេសអុីស្រាអែល ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតសិ្នទ្ធរបស់ទីក្រុងវ័រស៊ីងតុនក្នុងភូមិភាគមជ្ឈិមបូព៌ា ដែលយុទ្ធោបករណ៍ទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ រដ្ឋអារ៉ាប់ នៃឈូងសមុទ្រពែរ្ស ។

យន្តហោះប្រយុទ្ធប្រភេទ F-15 – 15E

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនមានយោបល់អ្វីពាក់ព័ន្ធនឹងការលក់គ្រឿងសព្វាវុធទាំងនេះទេ ។ ការទិញ-លក់ដែលអូសបន្លាយដូច្នេះ បានបង្កឱ្យមានភាពអស់សង្ឃឹមចំពោះមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ហើយបណ្តាឧស្សាហកម្មអាវុធដែលធ្លាប់ដាស់តឿនក្រុងវ័រស៊ីងតុនថា បញ្ហាយឺតយ៉ាវនេះអាចបង្កឱ្យខាតបង់ធុរកិច្ចរបស់ពួកគេជាច្រើនពាន់លានដុល្លារ ប្រសិនបើអ្នកទិញអស់ភាពអត់ធ្មត់ និង ផ្លាស់ចិត្តទៅរកម៉ូយថ្មី ។

យន្តហោះប្រយុទ្ធប្រភេទ F-16

ការរំពឹងពាក់ព័ន្ធនឹងការអនុម័តយន្តហោះប្រយុទ្ធលើកនេះ មានឡើងក្នុងពេលដែលសេតវិមានកំពុងរកផ្លូវបង្កើន សម្ព័ន្ធមិត្តបណ្តារដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែរ្ស ដែលត្រូវការបង្កើនសក្តានុពលខាងយោធា ស្របពេលដែល ប្រទេសអារ៉ាប់ទាំងនេះ កំពុងមានកង្វល់ថា ក្រុងវ័រស៊ីងតុនកំពុងងាកទៅរកភាពជិតស្និទ្ធជាមួយគូវិវាទរបស់ពួកគេ ដូចយ៉ាង ប្រទេសអ៊ីរ៉ង់ ជាដើម ក្រោយពីទីក្រុងតេហេរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចកាលពីដើមឆ្នាំនេះ ។

យន្តហោះប្រយុទ្ធប្រភេទ F-16

មន្ទីរប៉ង់តាហ្គោន និង ក្រសួងការបរទេសសហរដ្ឋ កំពុងពិចារណាលក់យន្តហោះប្រយុទ្ធ F-15 របស់បូអ៊ីង ៣៦ គ្រឿងទៅឱ្យប្រទេសកាតារ ដែលមានតម្លៃ ៤.០០០ លានដុល្លារ ស្របពេលជាមួយគ្នានេះក៏កំពុងពិចារណាលក់យន្តហោះ F/A 18E/F Super Hornet ២៨ គ្រឿង ព្រមជាមួយអបសិន បន្ថែម ១២ គ្រឿងទៀតទៅប្រទេសគូវ៉ែត ដែលមានតម្លៃ ៣.០០០ លានដុល្លារ ។

យន្តហោះប្រយុទ្ធប្រភេទ F/A 18E/F Super Hornet

ប្រទេសកាតារជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់អាមេរិកក្នុងភូមិភាគមជ្ឈិមបូព៌ា ចំណែកគូវ៉េតក៏ចាប់ផ្តើមបង្កើនចំណាយខាងយោធាយ៉ាងសម្បើមណាស់ដែរ ក្រោយកើតហេតុការងើបបះបោរទូទាំងពិភពអារ៉ាប់ និង សភាពការណ៍ការតានតឹងរបស់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែរ្សជាមួយអ៊ីរ៉ង់ ។ ទាំងគូវ៉ែត និង កាតារ ជាសម្ព័ន្ធមិត្តមួយក្នុងចំណោម ៣៤ ប្រទេសដែលដឹកនាំដោយ សាអ៊ូឌី អារ៉ាប៊ី បង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១៥ ដែលមានគោលដៅវាយបកទៅលើពួករដ្ឋឥស្លាម (ISIS) និង ពួកអាលកៃដាក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី អេហ្ស៊ីប និង អាហ្វហ្គានីស្ថាន ។

មានចំណុចព្រមព្រៀងមួយទៀតពាក់ព័ន្ធនឹងការលក់យន្តហោះប្រយុទ្ធ F-16 ដែលធ្វើឡើងជាមួយក្រុមហ៊ុន Lockheed Martin Corp ទៅឱ្យប្រទេសបារ៉ែន កំពុងស្ថិតក្រោមការពិចារណាពីការអនុម័ត ៕   សូរ្យរិទ្ធ (MGR)

 

Loading...