នៅសុខៗ ចិនបង្ហាញយន្តហោះប្រដេញបំបាំងកាយ J-20 បង្អួតពិភពលោកលេង

ពីទីក្រុងជូហៃ ប្រទេសចិន នៅថ្ងៃទី ១ វិច្ឆិកា នេះចិនបានបញ្ចេញរូបឆោមយន្តហោះប្រដេញបំបាំងកាយ «Chengdu’s J-20»  ជាលើកដំបូងកាលពីថ្ងៃអង្គារ ក្រោមកម្មវិធី «Air Show China» នៅទីក្រុងជូហៃ មណ្ឌលក្វាងទុង ជាកម្មវិធីរៀបចំឡើងក្នុង ២ ឆ្នាំម្តង ដើម្បីបង្ហាញស្នាដៃនៃការរីកលូតលាស់ខាងផ្នែកឧស្សាហកម្មអាកាសចរណ៍ របស់ប្រទេសចិន និង ម្យ៉ាងទៀតជាការសម្តែងសក្តានុពលលើវិស័យនេះ ដែលគេបានទស្សន៍ទាយថា ចិនជាអ្នកនាំមុខក្នុងទីផ្សារពិភពលោក ប្រជែងជាមួយសហរដ្ឋអាមេរិក នាសតវត្សរ៍ខាងមុខ ។

J-20 ចំនួន ២ គ្រឿង បានសម្តែងការហោះហើរក្នុងពិធីបើកពិធី ក្នុងរយៈពេល ៦០ វិនាទី សំញ៉ែងដល់ភ្ញៀវដែលចូលរួម សុទ្ធតែជាបុគ្គលសំខាន់ៗ ក្នុងមជ្ឈដ្ឋានឧស្សាហកម្មយន្តហោះ ។

ទោះយ៉ាងណា គេមិនច្បាស់ថា ព្រឹត្តិការណ៍នេះបានបើកចំហដល់ការចូលទស្សនា J -20 ប៉ុន្មាន ទាំងប្រតិបត្តិករផ្នែកឧស្សាហកម្ម និង ប្រព័ន្ធផ្សព្វផ្សាយ ។

ក្រុមអ្នកវិភាគបាននិយាយថា ហាក់ដូចជាឆាប់ពេកក្នុងការវាយតម្លៃពីលក្ខណៈ និង គុណសម្បត្តិ J -20 បើប្រៀបធៀបជាមួយ F-22 Raptor និង F-35 ដែលក្រុមហ៊ុន Lockheed Martin ផលិតឱ្យយោធាអាមេរិក ខណៈពេលដែលមនុស្សជាច្រើននៅតែមានការសង្ស័យអំពីសក្តានុពលនៃ «ការបំបាំងកាយ»របស់ J-20 នេះ ៕ សូរ្យរិទ្ធ (ដេលីញូវ)

Loading...