មីយ៉ាន់ម៉ា ទិញយន្តហោះប្រយុទ្ធពិសេស JF-17

ប្រែសម្រួលដោយ សូរ្យរិទ្ធ  ៖

មានរបាយការណ៍ថា ក្រុមកងទ័ពអាកាសមីយ៉ាន់ម៉ា (ភូមា) ដែលបានទៅចូលរួមក្នុងពិព័រណ៍ “Air Show” កាលពីចុងខែកន្លងមកនេះ បានបញ្ជាក់ថា មានកិច្ចព្រមព្រៀងចុះហត្ថលេខា ទិញយន្តហោះប្រយុទ្ធ JF-17 ដើម្បីរៀបជើងព្រួលទុកប្រចាំការជំនួសយន្តហោះប្រយុទ្ធ MiG-29 តាំងពីជំនាន់ដំបូងម៉េ្លះ និង ជាប្រទេសអាស៊ានមួយទៀត ដែលទិញយន្តហោះប្រយុទ្ធពីរទេស ។

JF-17 (Joint Fighter-17) ជាស្នាដៃមួយដែលចេញគំរូ និង អភិវឌ្ឍដោយក្រុមហ៊ុនអាកាសយានឆឺងទូ ឬ CAC (Chengdu Aircraft Corporation) រួមផលិតជាមួយ  Pakistan Aeronautical Complex ឬ  PAC របស់ប្រទេសប៉ាគីស្ថាន  ដែលចិនហៅថា  FC-1 ហ្សៀវឡុង  (Xiaolong នាគភ្លើង) តែប៉ាគីស្ថានហៅថា  Thunder ។

តួរបស់វាមានភ្ជាប់អាវុធ (Hot Point) ចំនួន ៧ កន្លែង គឺនៅខាងក្រោមស្លាបទាំងសងខាង ៤ កន្លែង ក្រោមតួ ១ កន្កែង និង នៅចុងស្លាបទាំងសងខាង ២ កន្កែង និង ផ្ទុកគ្រឿងសម្ភារៈយោធាបាន ៣,៧ តោន សម្រាប់ភារកិច្ចវាយប្រហារ និង ទម្លាក់គ្រាប់ ។ ពិសេសជាងនេះ វាផ្ទុកកាំភ្លើងបាញ់ហ្គាស ២៣មម ឬ ៣០ មមបាន ” (GSh-23/30) ដែលផលិតដោយសហភាពសូវៀត ប្រើតាំងពីសម័យសង្គ្រាមត្រជាក់  ហើយ ចិនក៏ផលិតជា Version របស់ខ្លួនមក ។ ក្រៅពីនោះ JF-17 នៅភ្ជាប់អាវុធមីស៊ីលសម្រាប់បាញ់ពីអាកាសទៅអាកាស និង ពីអាកាសឆ្ពោះទៅដី ដែលប្រតិបត្តិការវាយប្រហារ  និង ប្រដេញ បានយ៉ាងឥតខ្ចោះ ។

យន្តហោះប្រយុទ្ធជំនាន់នេះ មានភ្ជាប់គ្រឿងយន្ត «អៃភុនថឺរ បូហ្វេន » បែបគូយចូវ WS-13 គឺយន្តហោះ RD-93 របស់ក្រុមហ៊ុន  Klimov រុស្ស៊ី ដែលចិនផលិតជា Version របស់ខ្លួន មានប្រព័ន្ធពិសេស ធ្វើឱ្យ JF-17 វិវឌ្ឍទៅមុខ ដោយល្បឿនលឿនបំផុត ។ ព័ត៌មាននៅបានឱ្យដឹងទៀតថា JF-17 របស់មីយ៉ាន់ម៉ា កំពុងភ្ជាប់ប្រេព័ន្ធកាំជ្រួច  ដែលគេអាចកាត់យល់ថា ជាកាំជ្រួចផលិតដោយក្រុមហ៊ុនរបស់ចិន ។

ហេតុដូច្នេះហើយ ទើបមន្ត្រីមីយ៉ាន់ម៉ាមានការចាប់អារម្មណ៍យន្តហោះប្រយុទ្ធ JF-17 នេះ ដែលចេញមកតាំងពីខែកក្កដា ឆ្នាំ ២០១៥ ។ ក៏មានព័ត៌មានដែរថា រុស្ស៊ីបាន Upgrade យន្តហោះ MiG-29 ស៊េរីចាស់របស់មីយ៉ាន់ម៉ា ដោយច្នៃបង្កើតគ្រឿងយន្តជំនាន់ថ្មីវិញ ផ្សែងមិនខ្មៅដូចមុន សន្សំសំចៃ ភ្ជាប់ប្រព័ន្ធអេវីអូនិកជំនាន់ថ្មី  ដូច MiG-29M ដែលកងទ័ពអាកាសរុស្ស៊ីប្រើបច្ចុប្បន្ន ។

សារព័ត៌មានប៉ាគីស្ថានបានបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងជាម៉ូយបរទេសលើកដំបូង នៃយន្តហោះប្រយុទ្ធ Manufactured in Pakistan សម័យនេះ ៕ (MRG Online)

យន្តហោះប្រយុទ្ធ MIG-29 ជំនាន់ចាស់

Loading...