លោកសង្ឃថៃ ចាប់ផ្សឹកលោកសង្ឃខ្មែរ 25 អង្គ ដោយសារ…

ដោយ សូរ្យរិទ្ធ ៈ

ព័ត៌មានពីគេហទំព័រថៃមួយឈ្មោះ ខាងស៊ុត បានផ្សាយរឿងលោកសង្ឃខ្មែរ យកកេរ្តិ៍ទៅចោលកណ្តាលខ្មាស ដែលគង់នៅវត្តមួយនៅក្នុងស្រុកភេចប៊ុរី ខេត្តភេចប៊ុរី ប្រទេសថៃ ហើយត្រូវកម្លាំងចម្រុះថៃ រួមមានអភិបាលរងខេត្ត ប៉ូលិស ទាហាននិងមន្ត្រីកិច្ចការសាសនា បានទៅត្រួតពិនិត្យឆេកឆេរព្រះភិក្ខុខ្មែរចំនួន ២៥ អង្គ ដល់វត្តតែម្តង ដែលព្រះសង្ឃទាំងនោះ ចេញនិមន្តបិណ្ឌបាត្រហួសម៉ោងឆាន់ និង មិនទទួលចង្ហាន់សម្រាប់ឆាន់ទេ  សុំតែបច្ច័យសុទ្ធជំនួសវិញ ។

ព័ត៌មានបានឱ្យដឹងទៀតថា ការស៊ើបសួរ និង ត្រួតពិនិត្យទៅលើព្រះសង្ឃទាំង ២៥ អង្គនោះដែលមានភាគច្រើនមានព្រះជន្ម ២៣-២៧ ព្រះវស្សា  ប្រទះឃើញសៀវភៅសុទ្ធរបស់សង្ឃនីមួយៗ និង រក ឃើញព្រះសង្ឃ ៣ អង្គមានទឹកនោមពណ៌ស្វាយ ដែលសង្ស័យថាជាសង្ឃឆាន់ថ្នាំញៀន និង អង្គខ្លះទៀតមានសៀវភៅធម៌ពីកម្ពុជាពិតប្រាកដ ប៉ុន្តែចូលទៅប្រទេសថៃដោយខុសច្បាប់ ។

ក្រៅពីនោះមន្ត្រីថៃបាននិមន្តព្រះចៅអនុគុណស្រុកភេចប៊ុរី និង ចៅអធិការវត្តសុណ្ណារ៉ាមវ៉នវិហារ មកផ្សឹកព្រះសង្ឃកម្ពុជាទាំង ២៥ អង្គតែម្តង ។ ចំណែកសង្ឃ ៣ អង្គដែលមានទឹកនោមពណ៌ស្វាយ មានសារធាតុញៀននោះ បានបញ្ជូនទៅដំណើរការក្តីពីបទសេពគ្រឿងញៀន ចំណែក ២២ អង្គទៀត ត្រូវដំណើរការតាមនីតិវិធីពីបទលួចចូលប្រទេសថៃ មុនបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ។

ចំពោះបញ្ហានេះ តើប្រិយមិត្ត និង ប្រជាជនខ្មែរយល់យ៉ាងដូចម្តេចដែរ ?!? សូម Comment យោបល់ផង !!

(ប្រភព ខាវស៊ុត)

ហាមចម្លងដោយគ្មានការនុញ្ញាត

Loading...