ជួយ Share ដល់គ្រួសារគាត់ផង គាត់ស្លាប់នៅថៃ

ដោយ សូរ្យរិទ្ធ ៖

ថ្ងៃទី ១៩ ខែវិច្ឆិកា គេហទំព័រ todayza របស់ថៃបានផ្សាយព័ត៌មានដ៏គួរឱ្យរន្ធត់មួយថា គេបានប្រទះឃើញសពយុវជនខ្មែរមួយរូបស្លាប់ ដោយសារធ្លាក់ពីលើការដ្ឋានសំណង់មួយ ។

នៅកន្លែងកើតហេតុក្នុងការដ្ឋានសំណង់ គេបានស្គាល់ឈ្មោះសពយុវជននោះថា «ភីរ៉ា» ឬ ឈិត ឌឿន អាយុ ២៤ ឆ្នាំ នៅផ្ទះលេខ 75/727 ក្រុមទី ៩ ឃុំឡៈហាន ស្រុកបាងបួថង ខេត្តនន្ទប៊ុរី ប្រទេសថៃ ។ សភាពសព គេសង្កេតឃើញ ដងខ្លួនផ្តេក ជើងគងលើឈើ និង មានឈាមហូរផងដែរ ។ សពពាក់អាវឆ្នូតប្រផេះដៃវែង ស្លៀកខោខូវប៊យខ្មៅ ធ្លាក់នៅម៉ោង ១១.៣០ នាទី ។

តាមព័ត៌មានថា ប៉ូលិសបានសាកសួរប្រធានការដ្ឋានសំណង់ គឺលោក ទិណានន្ទ អាយុ ៣០ ឆ្នាំថា មុនស្លាប់ ខ្លួន និង ភរិយា ព្រមទាំងកម្មករខ្មែរ ៣ នាក់ រួមទាំងអ្នកស្លាប់ បានត្រឡប់មកពីខេត្តនន្ទបុរី ។ យុវជន ភីរ៉ា បានឡើងទៅលើមួយភ្លែត ឯប្រធានការដ្ឋានក៏អង្គុយលេងមួយភ្លែត ស្រាប់តែ ៣ នាទីក្រោយមកក៏មានសំឡេងធ្លាក់តែម្តង ។

ប្រធានកម្មករសំណង់ឈ្មោះ ស៊ុមភេច បានរៀបរាប់បន្តថា ប៉ុន្មានថ្ងៃនេះ ភីរ៉ា មានអាការប្លែក ដោយបានលើកដៃសំពះអ្នករាល់គ្នាថា «សុំខមាទោស…» ដោយឃើញសភាពចម្លែកបែបនេះ ខ្លួនក៏បានយកទៅគ្រូ ស្តោះរំដោះគ្រោះនៅវត្តបាងលេនចៈរើនណៈខន ប៉ុន្តែចៃដន្យអ្វី ភីរ៉ា ហៅ ឈិត ឌឿន បានធ្លាក់ស្លាប់គួរអាសូរ ៕

(ប្រភព news.todayza)

 

រក្សាសិទ្ធិដោយ «មតិអ្នកអនឡាញ» ហាមចម្លង

Loading...