តោះ នាំគ្នាទៅជិះឡូរីខ្មែរនៅអូរដំបង ១

ប្រជាជនខ្មែរ ទាំងអ្នកភ្នំពេញ ទាំងជនបទ សុទ្ធតែធ្លាប់បានស្គាល់ «ឡូរី» ឬ អ្នកខ្លះហៅ «ណូរី» ដែលវារត់នៅលើផ្លូវដែក ដូចរថភ្លើងដែរ គ្រាន់តែយកក្តារបន្ទះ ឬ រនាបប្ញស្សី ដាក់ពីលើសម្រាប់អង្គុយ ។ បងប្អូនណាមិនទាន់ស្គាល់ បើបានទៅបាត់ដំបង ចូលទៅជិះលេង នៅក្នុងឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

Image may contain: one or more people, outdoor and nature

កាលពីមុន ឡូរី ជាមធ្យោបាយសម្រាប់តែដឹកជញ្ជូនសម្ភារ ឬ ទំនិញ របស់ប្រជាជននៅតំបន់នោះទេ ប៉ុន្តែក្រោយៗមក ក៏មានភ្ញៀវជាតិ និង អន្តរជាតិ ជួលជិះមើលកម្សាន្តទេសភាពតាមដងព្រៃ វាលស្រែលតាវល្លិ៍ ។ សម្រាប់ជនបរទេស ម្នាក់ ៥ ដុល្លារ ភ្ញៀវខ្មែរ ១០០០០ រៀល តែបើជួលជិះក្នុងលក្ខណៈគ្រួសារថ្លៃថោកជាងនេះ ហើយចម្ងាយផ្លូវដែលត្រូវជិះ ៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ទាំងទៅទាំងមក គេហៅថាមួយជើង ។

Image may contain: 1 person, sittingf

បងប្រុស រ៉ា អ្នកបើកឡូរី បានរ៉ាយរ៉ាប់ប្រាប់អ្នកសារព័ត៌មាន «មតិអ្នកអនឡាញ»យើងថា «ឡូរីទាំងអស់មាន ៤០ គ្រឿង ផ្លាស់ប្តូរគ្រប់គ្រង ១ ថ្ងៃម្នាក់វិលជុំ ជារបស់កម្មសិទ្ធិរបស់សហគមន៍ភូមិ ។ ភ្ញៀវជួលជិះត្រូវរៀបចំតាមលំដាប់លេខរៀង មានសណ្តាប់ធ្នាប់ល្អណាស់ ក្នុងឡូរី ១ គ្រឿងជិះបានតែ ១០ នាក់ទេ  ។ ក្នុងមួយថ្ងៃ ឡូរី  ១ គ្រឿងរត់បាន ២-៣ ជើង ហើយកម្រៃទទួលបាន ៧.០០០ រៀលក្នុងមួយជើង ជួនកាលក៏មានភ្ញៀវផ្តល់បន្ថែម (ប្រាក់ធីប) ខ្លះដែរ ថ្ងៃខ្លះសរុបទាំងអស់បាន ៧០ ជើង ។

Image may contain: 1 person, sitting, outdoor and nature

បង រ៉ា អ្នកបើកឡូរីមួយក្នុងចំណោមអ្នកបើកទាំងអស់

បង រ៉ា បានអះអាងទៀតថា តាំងពីបើកឡូរីមក មិនដែលមានឧបទ្ទវហេតុបុកគ្នាកើតឡើងទេ នៅពេលមានឡូរីជួបគ្នា អ្នកផ្ទុកមនុស្សតិច ត្រូវលើកចេញ ហើយពេលជួបរថភ្លើង ត្រូវលើកទាំងអស់ចេញទាំងអស់តែម្តង » ។

Image may contain: 1 person, sitting, outdoor and nature

Image may contain: one or more people, people standing and outdoor

ដូច្នេះ នេះជាការផ្សាយជូនដំណឹងដល់បងប្អូនខ្មែរយើង បើបានទៅខេត្តបាត់ដំបង កុំភ្លេចទៅជិះ «ឡូរីខ្មែរ» ណា ពិតជាសប្បាយ ប្លែកភ្នែក ត្រជាក់ចិត្ត អារម្មណ៍ស្រស់ថ្លាពុំខាន ៕    ដោយ អោម សាវុឌ្ឍ

Image may contain: outdoor and nature

Image may contain: one or more people, tree, plant, outdoor, nature and water

Image may contain: one or more people, outdoor and nature

Image may contain: outdoor

Image may contain: one or more people, tree, outdoor and nature

Image may contain: outdoor

Loading...