មហាអំណាចចិន ទិញយន្តហោះប្រដេញ Sukhoi Su-35 ពីមហាអំណាចរុស្ស៊ី

សេចក្តីរាយការណ៍ពី tass.com ថា រុស្ស៊ីនឹងប្រគល់យន្តហោះប្រដេញ Sukhoi Su-35 ដំណាក់កាលដំបូងចំនួន ៤ គ្រឿង ឱ្យទៅចិននៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៦ នេះ ។

ហាមចម្លងបើគ្មានការអនុញ្ញាត

No automatic alt text available.

បើតាមផែនការ ការប្រគល់យន្តហោះទៅឱ្យចិននឹងធ្វើឡើងនៅក្នុងឆ្នាំ ២០១៧ ទេ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ ប្រែជាពន្លឿនការប្រគល់ Su-35 វគ្គដំបូងនៅចុងឆ្នាំ ២០១៦ នេះទៅវិញ ។

Image may contain: airplane and sky

Image may contain: airplane and sky

កាលពីខែវិច្ឆិកា អនុប្រធានសេវាកម្មបច្ចេកទេសយោធាសហប្រតិបត្តិការសហព័ន្ធរុស្ស៊ីលោក Vladimir Drozhzhov បានផ្ដល់ព័ត៌មានឱ្យ TASS ថា «រុស្ស៊ីបានចាប់ផ្តើមធ្វើតួនាទីតាមសន្ធិសញ្ញា ក្នុងដំណាក់កាលដំបូងចំពោះការប្រគល់យន្តហោះប្រដេញ Su-35 ទៅឱ្យកងទ័ពចិន ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រទេសចិន និង រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទិញយន្តហោះប្រដេញ Su-35 ចំនួន ២៤ គ្រឿង ហើយ និង ផ្តល់គ្រឿងសម្ភារគាំទ្រ ដូចជាគ្រឿងបន្លាស់ និង ម៉ាស៊ីនទៅប្រទេសចិន ។

Image may contain: sky, airplane, cloud, outdoor and nature

យន្តហោះ Sukhoi Su-35 ជាយន្តហោះចម្បាំងប្រដេញជំនាន់ទី 4.75 ERA (4 ++) ដែលមានភាពបត់បែនខ្ពស់ អាចដំឡើងម៉ាស៊ីនតម្រង់ទិស (Thrust Vector Control Engine) និង ប្រព័ន្ធត្រួតពិនិត្យទាន់សម័យដូចជា Passive Phased Array Radar គំរូ Irbis-E Su-35 ដែលមានល្បឿន ២.៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ Su-35 ភ្ជាប់កាណុង GSh-301 ៣០ មីល្លីម៉ែត្រ ផ្ទុកបាន ១៥០ គ្រាប់ និង មានទីតាំងអាវុធ ១២ ចំណុច បំពាក់គ្រាប់ធម្មតា និង គ្រាប់នាំផ្លូវ កាំជ្រួចមីស៊ីលធម្មតា និង មីស៊ីលនាំផ្លូវ ព្រមទាំងអាវុធបាញ់លើអាកាសទៅអាកាស និង អាវុធបាញ់ពីអាកាសទៅខាងក្រោម ។

Image may contain: airplane and sky

Image may contain: cloud, sky, airplane and outdoor

បច្ចុប្បន្នកងទ័ពអាកាសចិន PLAAF: People’s Liberation Army Air Force និង PLANAF: People’s Liberation Army Naval Air Force ប្រើយន្តហោះប្រដេញត្រកូល Su-27 ចំនួនច្រើនគួរសមដែរ គឺលំដាប់រងពីកងទ័ពអាកាស និង កងទ័ពជើងទឹករិស្ស៊ី គឺ Su-27SK, Su-30MKK និង Su-30MK2 ហើយម៉ាស៊ីនដែលចិនបានទទួលសិទ្ធិផលិតពីរុស្ស៊ីដោយខ្លួនឯងគឺ ប្រភេទ Shenyang J-11, J-11B, J-15 និង J-16 ៕

ប្រែសម្រួលដោយ សូរ្យរិទ្ធ (ប្រភពពី ធីញូវ)

ខ្លឹមសារពី tass.com រូបភាពពី sukhoi.org

 

Loading...