មហិទ្ធិប្ញទ្ធិយន្តហោះចម្បាំង F-35 របស់អាមេរិក ត្រូវអ៊ីស្រាអែលទិញ៥០ គ្រឿង

កងទ័ពអ៊ីស្រាអែលបានទទួលយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក ដែលជាប្រទេសដំបូងគេលើពិភពលោក ទទួលបច្ចេកវិទ្យាខ្ពស់ពីសហរដ្ឋអាមេរិក ។

ហាមចម្លង

Image may contain: one or more people and people sitting

ទីភ្នាក់ងារព័ត៌មានបរទេសចុះផ្សាយកាលពីពេលថ្មីៗនេះថា យន្តហោះប្រយុទ្ធបំបាំងកាយ F-35 ចំនួន ២ គ្រឿង ក្នុងចំនួនទាំងអស់ ៥០ គ្រឿងកុម៉្មង់ទិញពីសហរដ្ឋអាមេរិក  បាននាំចេញពីរោងចក្រផលិតយន្តហោះ ឡតហ៊ីត ម៉ារទីន ក្នុងសហរដ្ឋអាមេរិក ទៅមូលដ្ឋានទ័ពអាកាសនេវ៉ាធិម ដែលតាំងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។

Image may contain: cloud, airplane and sky

កិច្ចការនេះ អ៊ីស្រាអែលបានទទួលការគាំទ្រខាងកិច្ចការការពារជាតិ ពីសហរដ្ឋអាមេរិកជាង ៣.០០០ លានដុល្លារក្នុងមួយឆ្នាំ ។ ស្របពេលដែលប្រទេសផ្សេងៗបញ្ជាទិញយន្តហោះធុននេះដែរនោះ ត្រូវរង់ចាំពេលក្រោយ ។

No automatic alt text available.

F-35 ជាយន្តហោះចម្បាំងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារវាមានបច្ចេកវិជ្ជាខ្ពស់ មានសមត្ថភាពច្រើន ខ្លាំង ប្រសិទ្ធភាព ដូច្នេះហើយទើបប្រទេសអ៊ីស្រាអែលត្រូវការ F-35 ជាបច្ច័យសំខាន់ក្នុងតម្រូវការទទួលយកប្រៀបខាងដែនអាកាសក្នុងភូមិភាគជិតខាង ។ អ៊ីស្រាអែលបានដាក់រហស្សនាមយន្តហោះ F-35 ថា «អៈដឺរ» ដែលមានន័យក្នុងភាសា ហ៊ិបរូ ថា «ខ្លាំងពូកែ» ។

Image may contain: airplane

អានុភាពនៃយន្តហោះចម្បាំងរបស់ F-35 គឺការគេចផុតពីការចាប់របស់ប្រព័ន្ធរ៉ាដា និង ប្រព័ន្ធអាវុធកម្រិតខ្ពស់ វាអាចហោះលឿនជាងសំឡេង គឺ ១.៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង តម្លៃរបស់វាក្នុងមួយគ្រឿង ៤០០.០០០ ដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ សូរ្យរិទ្ធ (ប្រភពពី komchadluek)

Loading...