សភាពការណ៍តានតឹងទៀតហើយ លោក អូបាម៉ា បញ្ជាឱ្យបណ្តេញចេញមន្ត្រីរុស្ស៊ី ៣៥ នាក់ពីប្រទេស

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឱ្យបណ្តេញជនជាតិរុស្ស៊ី ៣៥ នាក់ ដែលត្រូវសង្ស័យ ថាជាចារកម្ម និង បញ្ជាឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី ២ នាក់ត្រូវបានចូលរួមនៅក្នុងការជ្រៀតចូលក្នុងក្រុមនយោបាយនានារបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលបោះឆ្នោតជ្រើស រើសប្រធានាធិបតីកន្លងមក ចេញពីប្រទេស ។

ហាមចម្លង

អង្គការស៊ើបការណ៍ ២ របស់ប្រទេសរុស្ស៊ី ត្រូវបានបញ្ជាឱ្យដាក់ទណ្ឌកម្ម គឺ GRU និង FSB រួមទាំងមន្រ្តី ៤ របស់ GRU និង ក្រុមហ៊ុនចំនួន ៣ ផ្សេងទៀតដែលផ្តល់ការគាំទ្រដល់ដំណើរការខាង សាយបឺ (Cyber) របស់ GRU ។

លោក អូបាម៉ា និយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញប្រកាសឱ្យមន្រ្តីចារកម្មជនជាតិរុស្ស៊ី ៣៥ នាក់ ជាបុគ្គលដែលមិនអាចទទួលយកបាន និង ត្រៀមបិទមូលដ្ឋាន ២ កន្លែង ក្នុងទីក្រុងញូវយ៉ក និង រដ្ឋម៉ារីលេន (Maryland) ដែលក្រុមមន្ត្រីរុស្ស៊ីទាំងនោះ ប្រើសម្រាប់គោលបំណងពាក់ព័ន្ធទៅនឹងការស៊ើបការណ៍សម្ងាត់ ។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកពោលថា ជនជាតិរុស្ស៊ីដែលត្រូវបណ្តេញចេញនោះ ស្ថិតនៅក្នុងស្ថាន ទូតរុស្ស៊ីក្នុងទីក្រុងវ័រស៊ីងតុន និង ស្ថានកុងស៊ុលក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ តែត្រូវបានស្ថានទូតរុស្ស៊ីបដិសេធរឿងនេះ ។

មន្ត្រីអាមេរិកឱ្យដឹងទៀតថា មន្ត្រីរុស្ស៊ីដែលត្រូវបណ្តេញចេញទាំងនោះ មានពេល ៧២ ម៉ោង ស្របពេលដែលមន្ត្រីទាំងអស់នោះ ត្រូវហាមចូលមូលដ្ឋាន ២ កន្លែង ចាប់ពីថ្ងៃសុក្រ ទី ៣០ ខែធ្នូនេះតទៅ ។

វិធានការនេះត្រូវបានអនុវត្តក្នុងអំឡុងពេលចុងអាណត្តិ នៃការកាន់តំណែងរបស់លោកអូបាម៉ា ដែលការប្រមើល៍មើលហាក់ដូចមានសភាពតានតឹង និង ធ្លាក់ចុះនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយប្រទេស រុស្ស៊ី និង ដោយសារសង្រ្គាមត្រជាក់ បានធ្វើឱ្យធ្លាក់ចុះចាប់តាំងពីប្រទេសទាំងពីរមាននិន្នាការផ្សេងគ្នាលើបញ្ហានៅស៊ីរី និង អ៊ុយក្រែន ។

FILE - In this Friday, Dec. 18, 2015, file photo, President Barack Obama speaks during a news conference in the White House Brady Press Briefing Room in Washington. Obama is slated Monday, Jan. 4, 2016, to finalize a set of new executive actions tightening the nation’s gun laws. (AP Photo/Pablo Martinez Monsivais, File)

Image may contain: 2 people, people standing

ការចោទប្រកាន់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនេះ ថាលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានរៀបចំជ្រៀតជ្រែកចូលកិច្ចដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក ព្រមទាំងចោទ ថារុស្ស៊ីស្ថិតនៅពីក្រោយនៃការជ្រៀតចូលទៅក្នុងផ្នែកផ្សេងៗ មុនការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែវិច្ឆិកាកន្លងមកនេះ ។ ការនេះបានរុញដោលសភាពការណ៍កាន់តែអាក្រក់ឡើង ខណៈពេលដែលប្រទេសរុស្ស៊ីបានបដិសេធដាច់អហង្កា ពីការចោទប្រកាន់នេះ ។

Image may contain: 3 people, suit

ផ្នែកចារកម្មរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការវាយប្រហារខាង Cyber របស់រុស្ស៊ី មាន គោលដៅដើម្បី ជួយលោក ដូណាល់ ត្រាំ ពីគណបក្សសាធារណរដ្ឋ (Republican) យកឈ្នះ លើលោកស្រី ហ៊ីលឡារី គ្លីនតុន ពីគណបក្សប្រជាធិបតេយ្យ (Democrate) ប៉ុន្តែការចោទប្រកាន់ទាំងនេះ ត្រូវលោក ដូណាល់ ត្រាំ បដិសេធ ។

Image may contain: 1 person, suit

Image may contain: 2 people, suit

លោក អូបាម៉ា បានដាស់តឿនថា ជនជាតិអាមេរិកទាំងអស់ គួរប្រុងប្រយ័ត្ន ពីការសងសឹក តបវិញរបស់ប្រទេសរុស្ស៊ី ក្រោយអាមេរិកដាក់ទណ្ឌកម្មនេះ ៕

ប្រែសម្រួលដោយ សូរ្យរិទ្ធ

ប្រភពពី komchadluek

Loading...