រន្ធត់ឥតឧបមា នៅពេលបំផ្ទុះគ្រាប់កណ្តាលសាលារៀនបឋម (ទស្សនាវីដេអូ)

បើប្រិយមិត្តបានទស្សនាឃ្លីបវីដេអូនេះហើយ ច្បាស់ជារន្ធត់ អណោចអធ័ម ស្អាប់សង្គ្រាម នឹកខ្លោចចិត្តអាណិតកុមារតូចៗជាច្រើន ដែលត្រូវពួកភេរវករបំផ្ទុះគ្រាប់នៅក្នុងសាលារៀនបឋមសិក្សាមួយក្នុងប្រទេសស៊ីរី ហើយកុមារតូចៗទាំងនោះរត់ប្រសេចប្រសាច ទ្រហោរយំលាន់កងរំពង ដោយភាពភ័យខ្លាចជាទីបំផុត ។

ហាមចម្លង បើគ្មានការអនុញ្ញាត

វេបសាយដេល្លីម៉ែល បានផ្សាយវីដេអូដ៏កក្រើកពិភពលោកនេះ ពីទីក្រុងអារប៊ិន ដែលស្ថិតនៅភាគឦសានដាម៉ាកាស រដ្ឋធានីរបស់ប្រទេសស៊ីរី ដែលត្រូវក្រុមឧទ្ទាមស៊ីរី ចូលកាន់កាប់កន្លងមក ហើយកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៦ ទីក្រុងអារប៊ិន បានត្រូវវាយប្រហារខាងអាកាស និង បាញ់កាំភ្លើងធំដាក់ នៅក្បែរតំបន់ប្រជុំ និង សាលារៀន ។

របាយការណ៍បញ្ជាក់ថា ប្រជាជនក្នុងមូលដ្ឋានយ៉ាងតិច ១៥ នាក់បានស្លាប់ ក្នុងនោះកុមារ ៦ នាក់ ។ ខាងក្រុមសង្កេតការណ៍សិទ្ធិមនុស្សក្នុងស៊ីរី បាននិយាយថា មិនទាន់អាចសន្និដ្ឋានបានថា ជាស្នាដៃរបសក្រុមណានៅឡើយ ។

Image may contain: one or more people and outdoor

No automatic alt text available.

សម្រាប់តំបន់កួតាហ្វនេះ ជាមូលដ្ឋានគោលសំខាន់របស់ក្រុមឧទ្ទាមដែលរដ្ឋាភិបាលស៊ីរីប៉ងដណ្តើមមកវិញយូរហើយ ។ មុននេះតំបន់ខាងលើ ត្រូវវាយប្រហារច្រើនមកហើយ ដូចជា ទីក្រុងឌូម៉ា ហារ៉ាស់តា អារប៊ិន សាម៉ាល់កា និង សាក់បា ៕   ប្រែសម្រួលដោយ សូរ្យរិទ្ធ (kapok)

Loading...