វិទ្យាស្ថានស្រាវជ្រាវប្រទេសកូរ៉េខាងត្បូងថា គីម ជុងអ៊ុន កាន់អំណាច ៥ ឆ្នាំ បានប្រហារជីវិតមន្ត្រីរដ្ឋាភិបាល ៣៤០ នាក់

វិទ្យាស្ថានស្រាវជ្រាវប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា  មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រើអំណាចក្នុងរយៈពេល ៥ ឆ្នាំ បាន ប្រហារជីវិតមន្ត្រីរដ្ឋាភិបាល ៣៤០ នាក់រួចទៅហើយ ។

Image may contain: 3 people, people smiling, people standing

អ្នកចម្រៀងដែលធ្លាប់ជាស្រីស្នេហ៍របស់លោក គីម ជុងអ៊ុន ត្រូវប្រហារជីវិតដោយការបាញ់ ពីបទចោទប្រកាន់ទោស

ប្រឆាំងនឹងច្បាប់អនាចារ

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៦ ទីភ្នាក់ងារសារព័ត៌មាន CNN រាយការណ៍ថា ស្ថាប័នយុទ្ធសាស្ត្រសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានចេញផ្សាយរបាយការណ៍មួយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រហារជីវិត មន្ត្រីរដ្ឋាភិបាលដើម្បីពង្រឹងអំណាចរបស់ខ្លួន ។ នេះអាចត្រូវបានគេមើលឃើញក្នុងរយៈពេល ៥ ឆ្នាំ គាត់បានបញ្ជាឱ្យប្រហារជីវិត 340 នាក់ ក្នុងនោះ 140 គឺជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាល មានទាំងយោធាផងដែរ ដែលជាសមាជិកជាន់ខ្ពស់នៃបក្សពលករកូរ៉េ ។

Image may contain: 2 people, eyeglasses

Image may contain: 1 person, closeup

ស្របពេលដែលលោក ប៊្រូស បេនណេត អ្នកវិភាគឯករាជ្យពី RAND Corporation នៃវិទ្យាស្ថានស្រាវជ្រាវសហរដ្ឋអាមេរិក ផ្សាយនៅ CNN ថា លោក គីម ជុងអ៊ុន បានបង្ហាញសារជាតិផ្តាច់ការ ឃោរឃៅ ក្រោយឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ មក ដោយក្រៅពីប្រហារជីវិត គាត់បានកម្ចាត់រដ្ឋមន្ត្រីការពារជាតិដល់ទៅ ៥ លើក ក្នុងខណៈដែលលោក គីម ជុងអ៊ីល ឪពុករបស់គាត់បានផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ៣ លើក រយៈពេល ១៧ ឆ្នាំ ក្នុងនោះមាន ២ រូបស្លាប់ក្នុងវ័យជរា ។

Image may contain: 1 person, standing

ទោះយ៉ាងណា ព័ត៌មានអាក្រក់ទាំងប៉ុន្មាន មិនបានសាយភាយចេញទៅក្រៅនោះទេ ប៉ុន្តែការប្រហារជីវិតរបស់មេដឹកនាំបច្ចុប្បន្ន បានធ្លាក់ទៅក្នុងការចាប់អារម្មណ៍ របស់ពិភពលោកអស់រយៈពេល ៥ ឆ្នាំកន្លងមក ដូចជាការប្រហារជីវិតលោក គីម យ៉ុងចិន មន្ត្រីជាន់ខ្ពស់ខាងអប់រំសិក្សាធិការ ក្រោយពីគាត់សម្តែងទស្សនៈមិនល្អ នៅក្នុងកិច្ចប្រជុំសហភាពប្រជាជនជាន់ខ្ពស់កាលពីខែមិថុនាកន្លងមក ហើយនៅខែឧសភា ឆ្នាំ ២០១៥ មេដឹកនាំរូបនេះបានបញ្ជាឱ្យប្រហារជីវិត លោក យាន់ យ៉ុង ឆង រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយការប្រើកាំភ្លើងប្រឆាំងយន្តហោះ នៅសាលារៀនយោធាក្នុងទីក្រុងព្យុងយ៉ាង ស្ថិតនៅចំពោះមុខប្រជាជន ហើយបានបង្ខំឱ្យសមាជិកក្នុងគ្រួសាររបស់លោក យាន់ យ៉ុង ឆង មកមើលការប្រហារជីវិតនោះទៀតផង ពិសេសទៅទៀត ឪពុកមារបស់មេដឹកនាំ គីម ជុងអ៊ុន ខ្លួនឯងក៏ត្រូវបញ្ជាឱ្យប្រហារជីវិតកាលពីឆ្នាំ ២០១៣ ផងដែរ ដោយចោទថាជាមនុស្សទុរយស ហើយកាសែតកូរ៉េខាងជើងសរសេរថា ជាជនព្យាយាមចង់ផ្តួលរដ្ឋាភិបាលយោធា ។

លោក សឹង ឃ្យុន ឃូ សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យហាវ៉ៃ ប៉ាស៊ីហ្វិក ប្រមើលមើលថា លោក គីម ជុនអ៊ុន ទំនងជាមានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការគំរាមកំហែងណាមួយកើតឡើងមួយផ្នែកពីគណបក្សរបស់គាត់ ហើយថាវានឹងកាន់តែគ្រោះថ្នាក់នៅពេលអ្នកនៅជុំវិញខ្លួនគាត់ គ្មាននរណាម្នាក់អាចឃាត់គាត់បាន ៕

ប្រែសម្រួលដោយ សូរ្យរិទ្ធ

ប្រភពពី hilight.kapook

 

Loading...