ដោយសារខឹងអាមេរិកទេដឹង បានជាសារជូនពរលោក ពូទីន គ្មានឈ្មោះ អូបាម៉ា?

ប្រធានាធិបតីរុសស្ស៊ី វ៉្លាឌីមៀ ពូទីន បានជូនពរដល់ប្រមុខរដ្ឋ និង មេដឹកនាំបណ្តាប្រទេសផ្សេងៗទូទាំងពិភពលោក លើក លែងតែលោក អូបាម៉ា ម្នាក់គត់ដែលលោក ពូទីន មិនជូនពរ តែបែរជាជូនពរលោក ដូណាល់ ត្រាំ ជំនួសវិញ ។

សារជូនពរប្រចាំឆ្នាំរបស់លោក ពូទីន ផ្ញើទៅលោក ដូណាល់ ត្រាំ មានខ្លឹមសារថា «ការដំណើរការ ក្នុងមាគ៌ាឆ្ពោះទៅ សហប្រតិ បត្តិការនៃប្រទេសទាំងពីរ វាគឺជាជំហានដើរទៅមុខនៅក្នុងការស្ដារឡើងវិញ នូវយន្តការកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅក្នុង តំបន់ នានា និងបង្កើនសហការគ្នានៅលើឆាក អន្ដរជាតិ ក្នុងកម្រិតថ្មីមួយ ។ បញ្ហាប្រឈមជាសកល និងថ្នាក់តំបន់ហាក់មានសភាព ធ្ងន់ធ្ងរ ដែលប្រទេសទាំងពីរបានប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកគឺជាកត្តាសំខាន់សម្រាប់ធានាស្ថិរភាព និង សន្តិសុខនៃពិភពលោក នាសម័យទំនើបនេះ» ។

Image may contain: 2 people, suit

លើកលែងតែលោក អូបាម៉ា បណ្តាថ្នាក់ដឹកនាំពិភពលោក ដែលលោក ពូទីន ជូនពរនោះ មានជាអាទិ៍ ម្ចាស់ក្សត្រី អាលីហ្សា ប៊ែតទី ២, នាយករដ្ឋមន្ត្រី ថេរេសា មេយ របស់អង់គ្លេស, ប្រធានាធិបតី ធើយិប អឺដូកាន់ របស់ទួរគី, ប្រធានាធិបតីចិន ហ្ស៊ី ជិនភីង, ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ អូឡង់,  លោក ស្រី អធិការបតីអាល្លឺម៉ង់ អង់ហ្គេឡា មេឃើល និង លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ។

ក្រៅពីនោះលោក ពូទីន ក៏នៅជូនពរអតីតមេដឹកនាំ និង អ្នកនយោបាយ ផ្សេងៗទៀត ដូចជា ចច ដាប់បើលយូ ប៊ូស អតីត ប្រធានាធិបតីសហរដ្ឋ អាមេរិក, ចច ហឺបឺត ប៊ូស នៃសហរដ្ឋអាមេរិក និង លោក ស៊ីលវីអូ បែរលុសកូនី អតីតនាយក រដ្ឋមន្ត្រី អ៊ីតាលី ព្រមទាំង លោក បានគីមូន អគ្គលេខា ធិការអង្គការសហប្រជាជាតិ ។ល។

តើហេតុអ្វីបានជាលោក ពូទីន ផាត់ឈ្មោះលោក អូបាម៉ា ចេញពីការមិនជូនពរលោក អូបាម៉ា ? រឿងនេះគេបានសន្និដ្ឋានថា មុនប៉ុន្មានថ្ងៃនេះ លោក បារ៉ាក់ អូបាម៉ា បានដាក់ទណ្ឌកម្មបណ្តេញអ្នកការទូតរុស្ស៊ី ៣៥ នាក់ចេញពីប្រទេសក្នុងពេល ៧២ ម៉ោង និង បញ្ជាឱ្យបិទអគារក្រុមហ៊ុន ២ កន្លែងក្នុង ទីក្រុងញូវយ៉ក និង មេរីលែន ដែលជាទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅលើទឹកដីអាមេរិក ។

)

ទោះជាយ៉ាងណារដ្ឋាភិបាលរុស្ស៊ី មិនតប ឬ សងសឹក តាមសំណើរបស់ក្រសួងការបរទេស ឱ្យបណ្តេញអ្នកការទូតអាមេរិក និង បិទអគារក្រុមហ៊ុន ២ កន្លែងឱ្យស្មើនឹងភាគីអាមេរិក ក្នុងយុទ្ធសាស្ត្រប្រឆាំងនឹងសង្គ្រាមត្រជាក់នោះទេ ដោយយល់ ឃើញ ថា ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនង ជាមួយ សហរដ្ឋអាមេរិក ក្នុងអាណត្តិថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ។

Image may contain: 1 person

ចំណែកលោកស្រី ម៉ារី សាខារ៉ូវ៉ា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានរិះគន់របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNN ដែលផ្សាយថា រដ្ឋាភិបាលរុស្ស៊ី បានបញ្ជាឱ្យបិទសាលារៀនភាសា អង់គ្លេស-អាមេរិក ដែលបើកសម្រាប់កូនចៅរបស់ មន្ត្រីការទូតពីសហរដ្ឋអាមេរិក កាណាដា និង អង់គ្លេស ដើម្បីជាការ «សងសឹក» ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕

ដោយ សូរ្យរិទ្ធ (ប្រភពពី ធីញូវ)

Loading...