ឯកអគ្គរដ្ឋទូតម្នាក់ ត្រូវប្រពន្ធរួមដៃជាមួយសហាយ សម្លាប់ហើយដុត

A Brazilian civil policeman escorts the wife of Greece's ambassador to Brazil Kyriakos Amiridis, Francoise de Souza Oliveira, who murdered him in a plot hatched with her police officer lover, who confessed to the crime, on December 30, 2016 in Rio de Janeiro. Amiridis, 59, was killed on December 26 by the officer, Sergio Gomez Moreira, and his charred body was found on December 29 in his burned-out rental car, a day after his wife declared him missing. / AFP PHOTO / Fabio Teixeira

ដោយ សូរ្យសែង ៈ

 

ប្រពន្ធឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅទេសប្រេស៊ីល បានរួមដៃជាមួយសហាយរបស់ខ្លួន រៀបចំផែនការសម្លាប់លោកទូតជាប្តីយ៉ាងឃោរឃៅ មុននឹងយកសពទៅដុតជាមួយរថយន្ត ដើម្បីពង្វាងព័ស្តុតាង ។

គេហទំព័រញូវយ៉កថែម រាយការណ៍ថា មានឃាតកម្មលបសម្លាប់លោកទូតប្រទេសក្រិក ប្រចាំនៅប្រទេសប្រេស៊ីល នៅពេលប៉ូលិសស៊ើបអង្កេតរកឃើញថា ភរិយារបស់លោកឯកអគ្គរដ្ឋទូត បានរួមដៃជាមួយសហាយរបស់ខ្លួន ដែលជានាយប៉ូលិសម្នាក់ ចាត់ការសម្លាប់នៅក្នុងគេហដ្ឋានរបស់ខ្លួនហើយ រួចយកសពទៅដុតក្នុងរថយន្ត ក្នុងគោលបំណងបំបាត់តាង ។

ប៉ូលិសបានចាប់ខ្លួនលោកស្រី ហ្វ្រង់ស័រ អូលីវៀរ៉ា ជាភរិយាលោកទូត ជនជាតិប្រេស៊ីល គឺលោក ឃីរៀកូស អាមីរីឌីស ជាឯកអគ្គរដ្ឋទូតប្រទេសក្រិក ប្រចាំនៅប្រទេសប្រេស៊ីល និង ឃាត់ខ្លួនលោក សឺជីអូ ម៉ូរៀរ៉ា ជាសហាយ និង មានឋានៈជានាយប៉ូលិសផង ។ សឺជីអូ បានសារភាពថា «គេបានរួមដៃសម្លាប់លោកទូត ព្រោះខ្លួនជាប្រុសស្នេហ៍របស់លោកស្រី ហ្វ្រង់ស័រ ភរិយាលោកឯកអគ្គរដ្ឋទូត» ។

A man looks at the burned-out rental car of missing Greek ambassador to Brazil Kyriakos Amiridis, at a parking lot outside the police station in Belford Roxo, in the Brazilian state of Rio de Janeiro, on December 30, 2016, a day after it was found with a body inside. Police have still not confirmed whether the body found in the car was that of the 59-year-old ambassador, who went missing on Monday night. / AFP PHOTO / Fabio TEIXEIRA

Fabio TEIXEIRA / AFP

លោក អ៊ីសារិសតូ មេកាឡេស ប្រធានអ្នកស៊ើបអង្កេត និយាយថា នៅក្នុងថ្ងៃអាទិត្យ ទី ១ មករា ២០១៧ លោកស្រី ហ្វ្រង់ស័រ និង សហាយ បានរៀបចំផែនការសម្លាប់លោកទូត នៅពេលសម្លាប់ស្លាប់ហើយ សហាយរូបនោះបានហៅសាច់ញាតិ មកដឹកសពទៅ ដុត ដើម្បីបំបិទព័ស្តុតាង ។ បន្ទាប់មក ភរិយាសព ធ្វើជាទៅប្តឹងប៉ូលិសថា លោកទូតជាប្តី បានបាត់ខ្លួនហើយ ។

រំលងមួយថ្ងៃបន្ទាប់មក មានមនុស្សប្រទះឃើញសពត្រូវដុត រួមជាមួយនឹងរថយន្តមួយគ្រឿង ដែលលោកទូតទុកសម្រាប់បានជិះ ដែលរថយន្តនោះ បានចតទុកនៅផ្លូវ ក្បែរផ្ទះកើតហេតុ ។ លោកស្រី ហ្រ្វងើស័រ បាននិយាយថា ប្តីរបស់ខ្លួនបានបាត់ខ្លួន ដើម្បីជាលេសកុំឱ្យចាប់អារម្មណ៍ថាជារឿងឃាតកម្ម ។

ប៉ុន្តែប៉ូលិសបានប្រទះឃើញមានស្នាមប្រឡាក់ឈាម នៅក្នុងគេហដ្ឋានរបស់លោកស្រី ហើយត្រូវបានគេសង្ស័យលោកឯកអគ្គរដ្ឋទូត ដែលបាត់ខ្លួន ហើយត្រូវគេម្លាប់ ៕   (kapok)

 

Loading...