រុស្ស៊ីបង្អួតអានុភាព«រថក្រោះយន្ត» ដ៏ខ្លាំងពូកែ បើចង់ដឹងសូមទស្សនាេះវីដេអូ

រដ្ឋាភិបាលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin)  បានផ្សាយឃ្លីបវីដេអូមួយ ដែលចង់បង្ហាញអានុភាពនៃ«រថក្រោះយន្ត» បញ្ជាពីចម្ងាយ ដែលអាចបាញ់កាំជ្រួចមីស៊ីល ដាក់ចំគោលដៅរបស់សត្រូវយ៉ាងមានប្រសិទ្ធភាព ។

ហាមចម្លង

No automatic alt text available.

ការបង្អួតនេះ ធ្វើឡើងក្រោយពីមានភាពតានតឹងរវាងរុស្ស៊ី និង សហរដ្ឋអាមេរិក ផ្ទុះឡើងពីបញ្ហាអាមេរិកបណ្តេញអ្នកការទូតរុស្ស៊ី ៣៥ នាក់ចេញពីទឹកដីអាមេរិក ដោយចោទថាចោះប្រព័ន្ធកុំព្យូទ័រ ជ្រៀតជ្រែកការបោះឆ្នោតរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃ ៨ វិច្ឆិកា ។

No automatic alt text available.

ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បានផ្សាយឃ្លីបវីដេអូ «រថក្រោះយន្ត» កំពុងបើកចូលជួយ កងទាហានដែលកំពុងធ្វើសមយុទ្ធ នៅកណ្តាលសភាពអាកាសធាតុដ៏ត្រជាក់ខ្លាំង ។ ការបង្ហាញនេះ គេឃើញរថក្រោះដែក ២ គ្រឿង ដែលមានភ្ជាប់កាំភ្លើង ៤ ដើម រុលបាញ់ក្នុងប្រតិបត្តិការបញ្ជាពីចម្ងាយ ហើយ ១ គ្រឿងទៀត ចូលទៅអន្តរាគមន៍ ជួយកងទាហានដែលកំពុងនៅក្នុងសមរភូមិ ។

Image may contain: outdoor and nature

គេហទំព័រ popsci.com បានអធិប្បាយនូវភាពអស្ចារ្យពីតួនាទីរបស់ «រថក្រោះយន្ត» នេះថា «គោលការណ៍ប្រតិបត្តិ របស់រថក្រោះយន្តនេះ គឺងាយណាស់ ព្រោះមុនពេលចូលប្រយុទ្ធ វា Download យកផែនទីនៃតារាងសមរភូមិ និង គោលដៅដែលត្រូវវាយប្រហារ ទុកនៅក្នុង Memory របស់វា» ។

No automatic alt text available.

«ក្នុងការប្រយុទ្ធ កងកុម៉្មង់ដូ គ្រាន់តែចុច Key កុងសូលត្រួតពិនិត្យ ដើម្បីរើសគោលដៅជាមុន ហើយក្រោយមក ទើបបញ្ជារថក្រោះ ឆ្ពោះទៅក្នុងគោលដៅផ្ទាល់ដើម្បីវាយប្រហារបំផ្លាញ» ៕ សូរ្យរិទ្ធ ប្រែសម្រួលពី MGR Online   

No automatic alt text available.

Loading...