អង្គរវត្តក្រោយពីរដ្ឋយកមកគ្រប់គ្រង រកចំណូលបានជាង ៦២ លានដុល្លារ ក្នុងឆ្នាំ ២០១៦

ដោយ សូរ្យរិទ្ធ ៈ

ចំណូលបានពីការលក់សំបុត្រ ចូលទស្សនា «ប្រាសាទអង្គរវត្ត» ពីភ្ញៀវទេសចរណ៍បរទេស បានចំនួន ៦២,៥ លានដុល្លារសហរដ្ឋ ក្នុងរយៈពេល ១ ឆ្នាំ ២០១៦ ហើយតាមព័ត៌មានថា អាជ្ញាធរអប្សរា ត្រៀមឡើងថ្លៃសំបុត្រចូលទស្សនា ប្រហែលជិតទ្វេដង ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ។

Image may contain: one or more people, sky and outdoor

Image may contain: sky, tree, outdoor and nature

ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍ពីទីក្រុងភ្នំពេញថា អាជ្ញាធររដ្ឋ ដែលទទួលខុសត្រូវ លើការថែរក្សា បម្រើសេវាទេសចរណ៍នៅប្រាសាទអង្គរវត្ត បានផ្សព្វផ្សាយរបាយការណ៍ កាលពីថ្ងៃច័ន្ទ ទី ២ ខែមករា ឆ្នាំ ២០១៧ ថា ភ្ញៀវទេសចរបរទេសចំនួន ២,២ លាននាក់បានចូលមកទស្សនានៅខេត្តសៀមរាប ក្នុងឆ្នាំ ២០១៦ កើនឡើង ៤,៦៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ស្របពេលដែលចំណូល បានពីការលក់សំបុត្រឱ្យជនបរទេសចូលទស្សនាបានចំនួន ៦២,៥ លានដុល្លារ កើនឡើង ៤,២១ ភាគរយ បើប្រៀបនឹងឆ្នាំ ២០១៥ ហើយភ្ញៀវទេសចរបរទេសភាគច្រើន មកពីប្រទេសចិន កូរ៉េខាងត្បូង និង អាមេរិកាំង ។

Image may contain: one or more people, people standing and outdoor

Image may contain: one or more people, people standing, outdoor and nature

Image may contain: 2 people, people standing and outdoor

ភ្ញៀវទេសចរបរទេសមកពីអាល្លឹម៉ង់

ស្របពេលជាមួយគ្នានេះដែរ សេចក្តីប្រកាសរបស់អាជ្ញាធរ បានឱ្យដឹងថា នឹងឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទបុរាណ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ដោយថ្លៃសំបុត្រចូលទស្សនាក្នុងម្នាក់ រយៈពេល ១ ថ្ងៃ ឡើងពី ២០ ដុល្លារ ទៅ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃ កើនពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និង រយៈ ១ សប្តាហ៍ ឡើងពី ៦០ ដុល្លារទៅ ៧២ ដុល្លារសហរដ្ឋ ។

Image may contain: one or more people, sky, crowd and outdoor

Image may contain: 2 people, outdoor

ភ្ញៀវទេសចរបរទេសមកតាំ Tour យ៉ាងច្រើនមកទស្សនាប្រាសាទអង្គរវត្ត

អង្គរវត្តជាប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទបុរាណដ៏ច្រើនមហាសាល នៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើពិភពលោកជាយូរលង់មកហើយ ហើយត្រូវបានចុះចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក (យូណេស្កូ) នៅឆ្នាំ ១៩៩២ ។

Image may contain: 1 person

Image may contain: 1 person, sitting, shoes and outdoor

ភ្ញៀវទេសចរបរទេសទស្សនានៅប្រាង្គប្រាសាទបុរាណរបស់ខ្មែរក្នុងខេត្តសៀមរាប

ប្រជាជនខ្មែរមានសេចក្តីមោទកភាពជាពន់ពេក ដោយបានបុព្វបុរស ដូនតាខ្មែរយើង កសាងប្រាសាទជាច្រើន ជាពិសេសប្រាសាទអង្គរតូច អង្គរធំ ទុកជាកេរដំណែលមរតក ឱ្យប្រជាជាតិ មាតុភូមិ និង ប្រជារាស្ត្រខ្មែរ រីកមុខមាត់លើឆាកអន្តរជាតិ ដែលគ្មាននរណាប្រៀបបាន ។ សូមព្រលឹងព្រះមហាក្សតខ្មែរទាំងឡាយ ជួយតាមថែរក្សាសម្បត្តិដ៏មានតម្លៃមហាសាលនេះ ជួយថែរក្សាប្រជានុរាស្ត្រ និង មាតុប្រទេសរបស់ខ្មែរ ឱ្យបានសុខសន្តិភាព រុងរឿង ជានិច្ចនិរន្តរ៍ ៕

Image may contain: one or more people

ព្រះអង្គធំនៅភ្នំគូលេន

Image may contain: outdoor, nature and water

ចម្លាក់នៅបាតស្ទឹងគូលេន

Image may contain: outdoor

រូបចម្លាក់នៅប្រាសាទអង្គរវត្ត

Loading...