រូបភាពដ៏រន្ធត់ ៥ ខែ ស្លាប់ ៦ ពាន់នាក់ ដោយសារការបង្រ្កាបគ្រឿងញៀននៅហ្វីលីពីន

គេហទំព័រអនឡាញរបស់អង់គ្លេស បានប្រមូលរូបភាពសាកសពស្លាប់ដោយសារសង្គ្រាម ប្រឆាំងគ្រឿងញៀន របស់លោកប្រធានាធិបតី រ៉ូដរីហ្គោ ឌូតឺរតេ ដែលបានសម្លាប់មនុស្ស ៥.៩២៧ នាក់ ក្នុងរយៈពេលត្រឹម ៥ ខែប៉ុណ្ណោះ ។

Image may contain: one or more people and people standing

Image may contain: one or more people and outdoor

ទោះជានៅតាមផ្លូវថ្នល់ទូទាំងប្រទេស មានសាកសពស្លាប់ជាច្រើនពីការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីនក្តី ក៏លោក ឌូតឺរតេ បានពោលថា «ខ្លួនមិនមែនជាឃាតករទេ» ។ លោកនិយាយបញ្ជាក់ថា ខ្លួនមិនបញ្ឈប់ប្រតិបត្តិការនេះទេ ប៉ុន្តែទុកឱ្យប្រជាពលរដ្ឋសប្បាយជាមួយបុណ្យគ្រីស្តម៉ាស និង ឆ្នាំថ្មីយ៉ាងមានសេចក្តីសុខសិនទៅ ។

Image may contain: 4 people, people sitting

Image may contain: 2 people, people smiling, people sitting

លោក ឌូតឺរតេ បានឈ្នះការបោះឆ្នោត ប្រធានាធិបតីយ៉ាងលើសលុប ក្រោយពីលោកបានប្តេជ្ញា និង សន្យាថា នឹងប្រហារជីវិតពួកឧក្រិដ្ឋករ តស៊ូជាមួយពួកគ្រឿងញៀន នៅក្នុងប្រទេសឱ្យបាន ១០០.០០០ នាក់ ។

Image may contain: 2 people

Image may contain: one or more people

នៅក្នុងខែកក្កដា ឆ្នាំ ២០១៦ មានអ្នកញៀនថ្នាំ ៦០.០០០ នាក់ បានចូលប្រគល់ខ្លួន ក្រោយលោក ឌូតឺរតេ អំពាវនាវឱ្យពលរដ្ឋចូលរួមបង្ក្រាបឈ្មួញ និង អ្នកសេពគ្រឿងញៀន ។ ចំនួនអ្នកស្លាប់បានកើនឡើង ដោយមាន ២.០៨៦ នាក់ស្លាប់ក្នុងប្រតិបត្តិការរបស់តម្រួត និង ចំនួន ៣.៨៤១ នាក់ស្លាប់នៅក្រៅប្រព័ន្ធតុលាការ ហើយចំនួន ៤០.០០០ នាក់ ជាជនសង្ស័យ ត្រូវចាប់ឃុំ ៕

ប្រែសម្រួលដោយ ពិស្សុត (ប្រភព Khaosod)

No automatic alt text available.

Image may contain: people walking and outdoor

 

Loading...