ចាប់ឱ្យបាន !! ប៉ូលិសកម្ពុជា សុំសហការជាមួយថៃ  ដើម្បីចាប់ខ្លួនអ្នកកាត់តរូបភាពមិនសមរម្យ ព្រះមហាក្សត្រខ្មែរ

ដោយ សូរ្យរិទ្ធ ៖ 

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានយរាយការណ៍ ដោយសម្អាងទៅលើការប្រកាស របស់ប៉ូលិសកម្ពុជាថា បូលិសកម្ពុជាបានត្រៀមស្នើឱ្យមានការសហការពីភាគីថៃ ជួយចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៣ នាក់ ដែលពាក់ព័ន្ធនឹងការប្រមាថព្រះចេស្តា ព្រះ មហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី ។

ប៉ូលិសកម្ពុជាបានសង្ស័យថា បុរសខាងលើ និង គូកន ២ នាក់ទៀត ជាអ្នកខាងក្រោយខ្នង ការកាត់តរូបភាពមិនសមរម្យ ដែលជាការប្រមាថចំពោះព្រះមហាក្សត្រកម្ពុជា មាននៅលើ account  ហ្វេសប៊ុក ទាំងក្នុងប្រទេសកម្ពុជា និង ក្នុងប្រទេសថៃ ក្នុងសប្តាហ៍នេះ ។

Image may contain: 1 person

លោកឧត្តមសេនីយ ខៀវ សុភក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ថា កម្លាំងតម្រួតបាន ចាប់ផ្តើមស៊ើបអង្កេតរឿងនេះហើយ  និង បានបញ្ជាឱ្យចាប់ខ្លួនជនសង្ស័យរួចហើយដែរ ។ លោកក៏បានថ្លែងដែរថា ក្រុមអ្នកការពារច្បាប់ ត្រូវបានណែនាំឱ្យពន្លឿនចាប់ខ្លួនជនសង្ស័យទាំងបីនាក់នេះ ដែលកាត់តព្រះឆាយ៉ាលក្ខណ៍មិនសមរម្យ នៃព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី យកមកបង្ហោះនៅលើបណ្តាញសង្គមអនឡាញ ដូចជា ហ្វេសប៊ុក កាលពីសប្តាហ៍កន្លងមក ។

Image may contain: 1 person, table and indoor

ទោះយ៉ាងណា ប៉ូលិសបដិសេធមិនទាន់ប្រាប់ជនសង្ស័យទាំង ៣ នាក់នោះជានរណានៅឡើយទេ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា បានចែងច្បាស់ហើយថា  ព្រះមហាក្សត្រជាព្រះអង្គដែលមិនអាចនរណាប្រមាថបាន ។ ការប្រព្រឹត្តបែបនេះ មិនត្រឹមតែជាការប្រមាថព្រះមហាក្សត្រតែមួយព្រះអង្គប៉ុណ្ណោះទេ គឺជាការប្រមាថដល់ប្រជាជន និង ប្រទេសកម្ពុជា ទាំងមូលទៀត ផង ។ ជនទាំង ៣ នាក់នោះ មានម្នាក់បានគេចខ្លួនទៅប្រទេសថៃ ដូច្នេះហើយទើបរដ្ឋាភិបាលកម្ពុជា បានសុំការសហការពីភាគីថៃ ដើម្បីចាប់ខ្លួន ។

Image may contain: 8 people, people smiling, people standing

យើងសូមគាំទ្រ ២០០ ភាគរយ ដើម្បីចាប់ជនអាក្រក់ទាំងអម្បាលមាណ ដែលហ់ានប្រមាថព្រះមហាក្សត្រនៃយើង ទោះជននោះជានរណា  ជនជាតិណា នៅក្រហែងណា នៅដល់ជើងមេឃណាក៏ដោយ ត្រូវតែចាប់ខ្លួនឱ្យបាន បើពុំដូច្នោះទេ នឹងមានអ្នកល្មើសតៗក្រោយៗទៀតជាពុំខាន ៕

unnamed

ឧត្តមសេនីយ៍ ខៀវ សុភក្ត្រ្

 

Loading...