វីដេអូ បង្ហាញពីភាពព្រៃផ្សៃរបស់កម្លាំងមីយ៉ាន់ម៉ា ទៅលើជនជាតិរ៉ូហ៊ីងយ៉ា

នៅក្នុងឃ្លីបវីដេអូ ១.១៥ នាទី ដែលថតដោយកងកម្លាំងសមត្ថកិច្ចប៉ូលិសមីយ៉ាន់ម៉ា (ភូមា) បានបង្ហាញទិដ្ឋភាពដ៏ព្រៃផ្សៃ គ្មានចិត្តមនុស្សធម៌របស់កម្លាំងប៉ូលិសមីយ៉ាន់ម៉ា វាយដំ ទាត់ធាក់ទៅលើក្រុមរ៉ូហ៊ីងយ៉ា (Rohingya) ។

គេចាប់បានត្រូវឱ្យអង្គុយជាជួរ ដោយយកដៃឱបក្បាល ស្របពេលដែលក្រុមសមត្ថកិច្ចកាន់ឈើវាយពេញទំហឹង និង ទាត់ធាក់ដងខ្លួន ក្បាល គ្មានសំចៃ ។

មុននេះ មានវីដេអូប្រហាក់ប្រហែលលើកនេះដែរ ដែលបង្ហាញពីការធ្វើទារុណកម្មឃោរឃៅ ទៅលើជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងច្រើន ប៉ុន្តែនេះជាលើក ដំបូង ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញមុខសារភាពរឿងពាក់ព័ន្ធនេះ ហើយបានចេញសេចក្តីថ្លែងការណ៍ ពីការចាប់ឃុំខ្លួនប៉ូលិស ៤ នាក់ ដែលប្រើអំពើហិង្សា ឃោរឃៅទៅលើក្រុមរ៉ូហ៊ីងយ៉ាស ។


image003

អាជ្ញាធរបាននិយាយថា រឿងនេះកើតឡើងក្នុងពេលកងកម្លាំងសមត្ថកិច្ចចុះបោសសម្អាតក្នុងភូមិខតាន់ឃួ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា មកម៉្លេះ ហើយសន្យាថានឹងធ្វើការស៊ើបអង្កេត ដើម្បីនាំខ្លួនក្រុមសមត្ថកិច្ចដទៃទៀត ដែលពាក់ព័ន្ធរឿងប្រព្រឹត្តហិង្សាឃោរឃៅ លើជនជាតិរ៉ូហ៊ីងយ៉ា ។

ក្រុមអាជ្ញាធរបានលើកឡើងថា ភ្លើងកំហឹងឆេះកញ្ជ្រោលឡើងវិញក្នុងរដ្ឋយៈខៃ ដោយសារក្រុមភេរវករបានសម្រុកចូលវាយប្រហារក្រុមសមត្ថកិច្ច កាលពីខែតុលា ឆ្នាំ ២០១៦ ហលយរដ្ឋាភិបាល បានបញ្ជូនកងកម្លាំងសន្តិសុខចុះទៅជាបន្ទាន់ ដោយអះអាងថា ចាប្រតិបត្តិការតាមប្រមាញ់ភេរវករ ប៉ុន្តែបែរជាមានរបាយការណ៍ថា កម្លាំងសមត្ថកិច្ចចូលទៅបង្រ្កាប និង រំលោភសិទ្ធិមនុស្ស ទៅលើជនជាតិរ៉ូហ៊ីងយ៉ាទៅវិញ ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធថា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥០.០០០ នាក់ ត្រូវគេចពីស្លាប់ រត់ចូលទៅប្រទេសបង់ក្លាដេស ។

image002

ជម្លោះនៅក្នុងរដ្ឋយៈខៃ កាន់តែខ្លាំងឡើងៗ ធ្វើឱ្យពិភពលោក ជំរុញលោកស្រី អ៊ុន សានស៊ូឃ្យី ចេញមកទទួលខុសត្រូវក្នុងបញ្ហានេះ ៕  ប្រែសម្រួលដោយ សូរ្យរិទ្ធ ពីប្រភព ធីញូវ)

rohingyas-save

_83440146_cgbo6ugwoaeyr3c

rohingya

 

Loading...