អាមេរិកថ្កោលទោសភ្លាមៗ ក្រោយ គីម ជុងអ៊ុន ប្រកាសធ្វើតេស្តមីស៊ីលបាញ់រយៈឆ្ងាយ

សហរដ្ឋអាមេរិកបានព្រមានកូរ៉េខាងជើង ឱ្យបញ្ឈប់សកម្មភាពបង្កហេតុ ក្រោយពីមេដឹកនាំ គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ប្រកាសគំរាមទទួលអំណរឆ្នាំថ្មី ថានឹងសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប (Intercontinental ballistic missile – ICBM) ។

អាមេរិកបានអំពាវនាវ ដល់បណ្តាប្រទេសផ្សេងៗផងដែរ រួមគ្នាពន្យល់ឱ្យកូរ៉េខាងជើងដឹងថា ការប្រព្រឹត្តនេះវាខុសច្បាប់ ហើយនឹងត្រូវបានទទួលតបវិញ ។

Image may contain: 2 people, people smiling, people standing

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា គម្រោងការអភិវឌ្ឍកាំជ្រួចមីស៊ីលរយៈឆ្ងាយ អាចវាយប្រហារចំគោលដៅនៅទូទាំងសហរដ្ឋអាមេរិក  ជិតបានសម្រេចហើយ ។

Image may contain: 1 person, closeup

ពាក្យប្រាស្រ័យ ៣០ នាទី របស់លោក គីម ជុងអ៊ុន បានផ្តោតទៅលើការធ្វើតេស្តទទួលបានជោគជ័យនៃគ្រាប់បែកនុយក្លេអ៊ែរ និង មីស៊ីលប្រភេទផ្សេងទៀត ពេញមួយឆ្នាំកន្លងមក ។ លើសពីនេះ មេដឹកនាំកូរ៉េខាងជើងបានអួតថា «រដ្ឋកុម្មុយនិស្តមួយនេះ  បានផុសឡើងជាមហាអំណាចនុយក្លេអ៊ែរឈានមុខគេ ហើយឥឡូវនេះ យើងក៏ជាមហាអំណាចយោធានៃភូមិភាគអាស៊ីខាងកើតផងដែរ សូម្បីតែសត្រូវខ្លាំងក្លាបំផុតក៏មិនអាចប៉ះពាល់យើងបាន…» ។

Image may contain: 1 person, eyeglasses, sky and outdoor

ក្រសួងការបរទេសអាមេរិកថ្លែងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តហាមកូរ៉េខាងជើង ប្រើបច្ចេកវិជ្ជាអាវុធនុយក្លេអ៊ែរគ្រប់រូបភាព ព្រមជាមួយនឹងការថ្កោលទោស ឱ្យបញ្ឈប់នូវការគំរាម និង ពាក្យសម្តីដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព  ស្ថិរភាព និង សន្តិសុខអន្ដរជាតិ ។ សហរដ្ឋអាមេរិកមានបំណង ដើម្បីការពារសម្ព័ន្ធមិត្ត ជាមួយនឹងការព្រមានទៅវិញនូវសក្តានុពលគ្រប់ទម្រង់ និង ពេញលេញ ។

Image may contain: 1 person, eyeglasses

ក្រុមអ្នកជំនាញមានទស្សនៈមិនយល់ស្រប អំពីវឌ្ឍនភាពនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសារតែកូរ៉េខាងជើង មិនធ្លាប់ដែលនាំមីស៊ីល ICBM  មកបាញ់ឱ្យពិភពលោក បានឃើញប្រត្យក្សនឹងភ្នែកឡើយ ប៉ុន្តែទោះយ៉ាងណា អ្នកវិភាគយល់ឃើញថា  បច្ចេកវិជ្ជា កម្រិតខ្ពស់របស់កូរ៉េខាងជើង រីកលូតលាស់ច្រើន ក្រោយពីលោក គីម ជុងអុន ឡើងកាន់តំណែងជាមេដឹកនាំកំពូល បន្តពីឪពុករបស់គាត់កាលពីខែធ្នូ ឆ្នាំ 2011 មក ។

Image may contain: 1 person, outdoor and closeup

ជាច្រើនប្រទេសចាប់ផ្តើមកង្វល់ថា កូរ៉េខាងជើងសម្តែងចរិតកាន់តែក្រអឺតក្រទមឡើង ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវសភាអនុម័តដកចេញពីតំណែងកាលពីខែធ្នូ ២០១៦ ដែលធ្វើឱ្យកូរ៉េខាងត្បូង ធ្លាក់ក្រោមការដឹកនាំបណ្តោះអាសន្ន របស់នាយករដ្ឋមន្ត្រី ហ្វាង ឃ្យូ អាន់ ។

ចំពោះសម្ព័ន្ធភាពជាមួយកូរ៉េខាងត្បូងនោះ មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ថា «ត្រៀមខ្លួនជាស្រេចដើម្បីចាប់ដៃជាមួយ អ្នកណាក៏ដោយ ដែលមានចេតនាស្តារសម្ព័ន្ធភាព រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង ឱ្យល្អប្រសើរវិញ»។ លោក គីម ក៏បានអំពាវនាវឱ្យកូរ៉េខាងត្បូង ឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធា រួមជាមួយសហរដ្ឋអាមេរិក ដែលសកម្មភាពនេះហើយ ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកូរ៉េទាំងពីរ ។

Image may contain: 2 people, outdoor

«…ដរាបណាពួកគេ មិនព្រមបញ្ឈប់ការធ្វើសមយុទ្ធប្រចាំឆ្នាំនោះ កូរ៉េខាងជើង នឹងនៅតែអភិវឌ្ឍសក្តានុពលសម្រាប់ការពារខ្លួនឯង និង ការវាយប្រហារជាមុន (pre-emptive striking) ច្បាស់ណាស់យើងនឹងបង្កើតកងកម្លាំងនុយក្លេអ៊ែរ… និង បានអំពាវនាវឱ្យអាមេរិក សម្រេចចិត្តឱ្យជ្រះស្រឡះ បញ្ឈប់នយោបាយ ឈ្លានពានកូរ៉េខាងជើង» ។

No automatic alt text available.

ចំណែកសហរដ្ឋអាមេរិកវិញ ក៏ធ្លាប់បានប្រកាសជាច្រើនលើកហើយថា គ្មានថ្ងៃឱ្យកូរ៉េខាងជើង ក្លាយជារដ្ឋនុយក្លេអ៊ែរឡើយ  ប៉ុន្តែលោក ដូណាល់ ត្រាំ មិនដែលនិយាយឱ្យច្បាស់ទេថា នឹងមាននយោបាយបែបណា ចំពោះកូរ៉េខាងជើង ។

Image may contain: 1 person, sitting and suit

លោក តេ យ៉ុង ហូ (Tae Yong Ho) អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអង់គ្លេស ដែលបានចុះចូលជាមួយទីក្រុងសេអ៊ូល កាលពីខែសីហាឆ្នាំមុន បានបង្ហាញថាមេដឹកនាំកូរ៉េខាងជើង បានឆក់យកឱកាស ក្នុងពេលមានការផ្លាស់ប្តូរមេដឹកនាំ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នៅឆ្នាំ 2017 ដើម្បីពន្លឿនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ៕

 ប្រែសម្រួលដោយ សូរ្យរិទ្ធ

(ប្រភពពី អ៊ីនធើរ ធូញូវ)

Loading...