បទវិភាគ អាមេរិកនឹងដំឡើងប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូង ធ្វើឱ្យកូរ៉េខាងត្បូង ពិបាកសម្រេចចិត្ត អាមេរិកក៏ជាមិត្ត ចិនក៏ជាដៃគូធំ

ដោយ សូរ្យរិទ្ធ ៖

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ក្លើកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក យល់ឃើញរួមគ្នា នឹងបង្កើតប្រព័ន្ធការពារកាំជ្រួចមីស៊ីលកម្រិតខ្ពស់ (THAAD) ក្រោយពីកូរ៉េខាងជើង ធ្វើការសាកល្បងនុយក្លេអ៊ែរ និង មីស៊ីលជាច្រើនលើកមក ។

លោក ហាន មិនឃូ រដ្ឋមន្ត្រីក្រសួងការពារកូរ៉េខាងត្បូង បានលើកឡើងថា ការដំឡើង THAAD ជាចំណែកមួយនៃសេចក្តីព្យាយាមរបស់យើង ដែលបង្កើនការការពារគំរាមកំហែងពីកូរ៉េខាងជើង ។

Image may contain: outdoor

ប៉ុន្តែខាងគណបក្សប្រឆាំងនិយាយថា ពួកគេនឹងសើរើឡើងវិញ ពីការដំឡើងប្រព័ន្ធការពារនេះ ប្រសិនជាពួកគេ ឈ្នះការបោះឆ្នោតប្រធានាធិបតី ហើយសមាជិកសភាមួយក្រុមរបស់ពួកខ្លួន នឹងធ្វើដំណើរទៅចិន ដើម្បីជួបលោក វាំង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិន និង ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដើម្បីប្រាប់ចិនថា ការដំឡើងប្រព័ន្ធ THAAD គួរជាការទទួលខុសត្រូវរបស់ប្រធានាធិបតីថ្មីទេ មិនមែនជាតួនាទីរបស់អ្នកស្តីទីបច្ចុប្បន្នទេ ។

Image may contain: sky, text and outdoor

ការបោះឆ្នោតរើសប្រធានាធិបតីកូរ៉េខាងត្បូង កំណត់ធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ ២០១៧ នេះ ឬ ក៏បង្រួញ ឬ ក៏អាចផ្លាស់ប្តូរចេញ ពីការវិនិច្ឆ័យរបស់តុលាការធម្មនុញ្ញ ដែលមានពេលសម្រេចរយៈពេល ៦ ខែ ។ លោក មុន ចេអ៊ីន (Moon Jae-in)ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ។

Image may contain: one or more people and outdoor

ចិនបានផ្តល់ហេតុផលថា ប្រព័ន្ធ THAAD នឹងបំផា្លញផលប្រយោជន៍ខាងសន្តិសុខ និង បង្កើនហានិភ័យ ពីការប៉ះទង្គិចខាងយោធាក្នុងភូមិភាគ ប៉ុន្តែសហរដ្ឋអាមេរិកបានអះអាងថា ប្រព័ន្ធ THADD មិនមែនជាការគំរាមកំហែងចំពោះចិនទេ ។

រដ្ឋាភិបាលអាមេរិក សង្ឃឹមថា នឹងបានទទួលផ្លែផ្កា ក្នុងការចរចាបញ្ជូនប្រព័ន្ធប្រឆាំងកាំជ្រួចមីស៊ីល ទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ ក្រោយពីកូរ៉េខាងជើង អន្ទះសានឹងសាកល្បងអាវុធមីស៊ីលបាញ់រយៈមធ្យម «មូស៊ូដាន់» បានសម្រេច ។

អាមេរិក និង កូរ៉េខាងត្បូង បានពិភាក្សាគ្នាជាច្រើនសប្តាហ៍មកហើយ ពីរឿងបញ្ជូនប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ (Terminal High Altitude Area Defense – THAAD) ទៅឈូងសមុទ្រកូរ៉េ ដើម្បីការពារហានិភ័យ ពីកាំជ្រួចរបស់កូរ៉េខាងជើង តែគម្រោងការនេះ ត្រូវចិនជំទាស់យ៉ាងខ្លាំង ។

Image may contain: text

រដ្ឋាភិបាលកូរ៉ាខាងត្បូង ហាក់នៅស្ទាក់ស្ទើរ ពីការអនុញ្ញាតឱ្យអាមេរិកនាំប្រព័ន្ធ THAAD ចូលមកលើទឹកដីរបស់ខ្លួន ដោយសារមិនចង់ «ខុសចិត្ត» នឹងរដ្ឋាភិបាលប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មធំជាមួយគ្នា ។

ចិនខ្លាចថា មីស៊ីល THAAD អាចគំរាមកំហែងចំពោះប្រព័ន្ធការពារនុយក្លេអ៊ែរ របស់ខ្លួនផងដែរ  ហើយរាល់សព្វាវុធរបស់អាមេរិក ដែលបញ្ជូនមកដំឡើងនៅមាត់ទ្វារផ្ទះរបស់ចិន បណ្តាលឱ្យតុល្យភាពអំណាច ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក លម្អៀងទៅខាងអាមេរិកច្រើនជាង ។

Image may contain: night

«បីជាតិ អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង និង បានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងជើង បញ្ឈប់អំពើបង្កហេតុនេះ » ។

Image may contain: sky and outdoor

ទង្វើរបស់កូរ៉េខាងជើងនាពេលចុងក្រោយនេះ ធ្វើឱ្យអាមេរិក កាន់តែទ្រាំលែងបាន ហើយនឹងសម្រេចនាំយកប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់នេះ ឆ្ពោះមកឈូងសមុទ្រកូរ៉េ ៕

 Image may contain: outdoor

Loading...