រស់ជាមួយភាពស្អាតស្អំ គឺមានន័យគ្រប់គ្រាន់ «ប្រឆាំងអំពើពុករលួយ»

ដោយ សូរ្យរិទ្ធ ៖

នៅរសៀលថ្ងៃទី ៦ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំពិធីអបអរសាទរទិវាបុណ្យជាតិ ៧ មករា ប្រារព្ធរួមគ្នា ជាមួយទិវាជាតិ-អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ ក្រោមប្រធានបទ «រស់ជាមួយភាពស្អាតស្អំ» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូ ក្រោមការចូលរួមយ៉ាងអធិកអធម និង កិត្តិយស ពីលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ឯកឧត្តម លោកជំទាវ សិល្បករ សិល្បការិនី ព្រមទាំងបណ្តាយុវជន និស្សិតស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុបកាលពីថ្ងៃទី ២៣ សីហា ប្រមាណជាង ៦ ពាន់នាក់ផងដែរ ។

15879187_1142635079188109_1536765791_n

«រស់ជាមួយភាពស្អាតស្អំ» គឺសំដៅទៅលើចិត្ត បេះដូងរបស់មនុស្សស្អាត សជ្រះថ្លា ។ ភាពស្អាតស្អំ ទាល់តែជាមនុស្សរស់នៅក្នុងសង្គម មានភាពស្មោះត្រង់ សុចរិត និង ចេះបារម្ភពីអំពើពុករលួយក្នុងសង្គម ។ យើងរស់នៅដោយភាពស្អាតស្អំ គឺមានន័យគ្រប់គ្រាន់ ទៅនឹងពាក្យ«ប្រឆាំងអំពើពុករលួយ» រួចជាស្រេច ។

Image may contain: 1 person, standing

15910082_1142635125854771_126323817_n

Image may contain: one or more people and people standing

Image may contain: 1 person, standing

ដូច្នេះហើយ ទើបថ្ងៃនេះអង្គភាពប្រឆាំងអំពើពុករលួយ បានជ្រោងយកប្រធានបទ «រស់ជាមួយភាពស្អាតស្អំ» មកជាត្រីមុខ រួមជាមួយនឹងពាក្យស្លោក «សិល្បករស្នេហាជាតិ ប្រឆាំងអំពើពុករលួយ» និង «យុវជន-និស្សិតស្នេហាជាតិ ប្រឆាំងអំពើពុករលួយ» ដើម្បីរុញដោលឱ្យពួកគាត់ក្លាយជាកម្លាំងចលករដ៏រស់រវើក ដ៏មានថាមពល ដើម្បីរួមដៃ ប្រឆាំងអំពើពុករលួយក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ។

Image may contain: 5 people, people sitting, table and indoor

លើសពីនេះទៀត ការប្រឆាំងអំពើពុករលួយ មិនត្រឹមតែមានគ្នាត្រឹមតែមួយអង្គភាព ឬ បូកទាំងសិល្បករ យុវជន និស្សិត ដែលបានលើកពាក្យស្លោកនៅលើវេទិកាប៉ុណ្ណោះទេ តែក៏ជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ ដើម្បីរួបរួមប្រយុទ្ធ ប្រឆាំងជាមួយពាក្យ «អំពើពុករលួយ» បើមិនដូច្នោះទេ សង្គមយើងរមែងជួបនឹងមានភាព «អវិជ្ជមាន» ជានិច្ច ហើយប្រជាពលរដ្ឋក្នុងសង្គមនោះ ក៏នឹងត្រូវទទួលរងនូវផលប៉ះពាល់ផងដែរទោះតិចឬច្រើនក្តី ក្នុងកាលៈទេសៈណាមួយ ដែលនឹងប្រឈមមុខលើបញ្ហានៃអំពើពុករលួយនេះ ។ ដូច្នេះអំពើពុករលួយ ជាមេរោគសកល ដែលបំផ្លាញប្រព័ន្ធ«សុចរិតភាពសង្គម» និង ជាហេតុធ្វើឲ្យមាន«ជំងឺសង្គម» ទាំងជាតិ និង ទាំងអន្តរជាតិ ។

Image may contain: 4 people, people standing

15909894_1142635395854744_846826324_n

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ដ៏ក្បោះក្បាយ និង មានអត្ថន័យជាអាទិ៍ថា «យើងអបអរសាទរថ្ងៃ ៧ មករា មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗទាំងអស់មកទល់ថ្ងៃនេះ ។ ៣៨ ឆ្នាំកន្លងទៅ ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល កាន់តែធ្វើឱ្យ សង្គមរីកចម្រើន ហើយក៏ជាការរួមចំណែកពីឆន្ទៈស្នេហាជាតិ របស់យុវជន និស្សិត សិល្បករចាស់ថ្មី រួមចំណែកជួយសង្គម នាំឱ្យសង្គមមានបរិយាកាសល្អ គ្មានសិល្បករ គ្មានជីវិត គ្មានព្រលឹង គ្មានមនោសញ្ចេតនា, អ្នកសិល្បះជាកម្លាំងចលករដ៏រស់រវើកក្នុងការដាស់អារម្មណ៏ និង ពញ្ញាក់ស្មារតីពលរដ្ឋ ឱ្យចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ» ។

Image may contain: one or more people and people standing

លោកជំទាវសោម គឹមសួគ៌ បំពាក់មេដាយមាសដល់អ្នកសង្កេតការណ៍ ៤ ដង

ឯកឧត្តមបន្តទៀតថា «យុវជន និស្សិត ក្នុងសម័យហ្វេសប៊ុក សម័យ IT មិនមែនសម័យប៉ុលពត ទេ ខិតខំរៀនសូត្រ ទោះមានពេល ១ ឬ ២ ឬ ៣ ថ្ងៃ ក៏បានជួយសង្គម ជាក់ស្តែង ស្ម័គ្រចិត្តសង្កេតការណ៍បាក់ឌុប ២ ថ្ងៃ ក៏ជាទឹកចិត្តជួយសង្គមដែរ ។ ក្មួយៗនៅស្រែ មករៀននៅភ្នំពេញ ក៏បានជួយសង្គម ពេលទៅស្រែវិញ ក៏នៅតែជួយសង្គមបានទៀត…, បាក់ឌុបឆ្នាំកន្លង យើងមានអ្នកសង្កេតការណ៍ជាង ៦ ពាន់នាក់ គ្រាន់តែជាសាក្សីក៏ដោយសារយើងស្មោះសរ នៅក្នុងបេះដូង ក្នុងចិត្តរបស់គាត់ មានជញ្ជីង ជាកម្លាំងសាមគ្គីមិនអាចខ្វះបាន ធ្វើឱ្យសង្គមទទួលស្គាល់» ។ សូមវាយតម្លៃស្មារតីរបស់ក្មួយៗនិស្សិត ក្នុងការសង្កេតការណ៍បាក់ឌុប ជាការរួមចំណែក និង អនុវត្តយ៉ាងក្លៀវក្លាបំផុត ក្នុងសង្គមសម្តេច ហ៊ុន សែន ។ ប្រសាសន៍ដ៏គួរឱ្យរំភើប គឺបង្ហាញជូនមនោសញ្ចេតនារបស់សង្គម មនោសញ្ចេតនារបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មនោសញ្ចេតនារបស់ព្រះមហាក្សត្រខ្មែរ ដល់អ្នកចូលរួមចំណែកជួយសង្គម ។

Image may contain: 5 people, people standing

Image may contain: 6 people, people standing, flower and plant

Image may contain: 3 people, people standing and text

លោកជំទាវឧបនាយករដ្ឋមន្ត្រី បំពាក់មេដាយមាសដល់អ្នកសង្កេតការណ៍ ៤ ដង

នាឱកាសនោះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានបំពាក់មេដាយមាសដល់យុវជន និស្សិត សង្កេតការណ៍ ៤ ដង ចំនួន ៩០ រូប និង ជូនប័ណ្ណសរសើរដល់តំណាងអ្នកស្ម័គ្រចិត្តសង្កេតការណ៍រាជធានី ខេត្តទាំង ២៥ ។

Image may contain: one or more people and people standing

Image may contain: 11 people, people smiling, people standing

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង និង និស្សិតស្ម័គ្រចិត្តសង្កេតការណ៍បាក់ឌុប

ក្នុងបរិយាកាសដ៏ឧឡារិកនេះ ស៊ុបពើស្តារល្បីៗ គឺ មាស សុខសោភា កញ្ញា សុគន្ធ នីសា, ឆន សុវណ្ណរាជ, ញឹម ចាន់ថន ខាត់ ជេមស៍ និង នេនទុំ ច្រៀងកំដរដ៏កក្រើក ធ្វើឱ្យបរិយាកាសក្នុងទិវានេះ  កាន់តែឧឡារិក ។

Image may contain: one or more people and people standing

តារាម្នាក់ៗសុទ្ធតែមានសម្តីមាសក្នុងអត្ថន័យប្រឆាំងអំពើពុករលួយ ។ តារា ឆន សុវណ្ណរាជៈ «ធ្វើការឱ្យស្អាតស្អំ ប្រជាជនសុខដុម ជាតិរុងរឿង», សុគន្ធ នីសា «អ្នកចេះគឺជាប់ ធ្វើបានមែន», ឯ ខាត់ ជេមស៍ ផ្តល់សម្តីមាសមួយដែរថា «ប្រឆាំងអំពើពុករលួយ និង យុវជន តែមួយ»  ៕

Image may contain: one or more people, people standing and suit

លោកជំទាវឧបនាយករដ្ឋមន្ត្រី បំពាក់មេដាយដល់ ស៊ុបភើស្តារ មាស សុខសោភា

Image may contain: 12 people, people smiling, people standing

សុគន្ធ នីសាយ៍ ថតរូបអនុស្សាវរីជាមួយនិស្សិតស្ម័គ្រចិត្តសង្កេតការណ៍បាក់ឌុប

Image may contain: one or more people, crowd and indoor

Loading...