ចាំអង្កាល់ ក្រពើរួចពីទឹកជំំនន់ អ្នកភូមិថៃព្រលាត់យកសាច់ធ្វើជាអាហារ ឯមាន់ងាប់អសារាប់ពាន់ក្បាល (មានវីដេអូ)

ដោយ សូរ្យរិទ្ធ ៈ

គ្រោះធម្មជាតិទឹកជំនន់ នៅភាគខាងត្បូងថៃ បង្កវិបត្តិធ្ងន់ធ្ងរខ្លាំងណាស់ ស្រែស្រូវ ចម្ការច្បារដំណាំ កសិដ្ឋានចិញ្ចឹមក្រពើ ត្រូវរងគ្រោះលិចលង់ខូចខាតអស់ហើយ បណ្តាលឱ្យក្រពើមួយចំនួនត្រូវរួចពីទ្រុង រសាត់អណ្តែតមកដល់ភូមិអ្នកស្រុក អ្នកភូមិក៏ចាប់ព្រលះយកសាច់បរិភោគតែម្តងទៅ ។

ក្នុងរូប អ្នកភូមិចាប់ក្រពើមួយក្បាល ដែលរួចពីកសិដ្ឋានចិញ្ចឹមក្រពើមួយនៅក្នុងខេត្តណៈខនស្រ៊ីថាំម៉ារ៉ាចមានប្រវែង ៣ ម៉ែត្រ យកមកធ្វើអាហារតែម្តងទៅ ។

d1

d2

Image may contain: 3 people, outdoor

Image may contain: sky, outdoor and nature

Image may contain: one or more people, people walking and outdoor

Image may contain: sky and outdoor

ខេត្តភាគខាងត្បូងប្រទេសថៃ បន្តមានភ្លៀងធ្លាក់ជាប់ ទើបបណ្តាលឱ្យមានជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លា កម្រជួបជាច្រើនឆ្នាំមកហើយ ហើយក៏ជារដូវប្លែកផងដែរ ព្រោះជារដូវប្រាំងហើយ នៅតែមានភ្លៀង និង ទឹកជំនន់ពីលើភ្នំធ្លាក់មកយ៉ាងគំហុក ។

Image may contain: food

Image may contain: plant

ខេត្តទាំងនោះមានដូចជា ខេត្តផាត់លុង ខេត្តទ្រាំង ខេត្តណៈខនស្រ៊ីថាំម៉ារ៉ាច ជាដើម ។ តាមព័ត៌មានពីប្រទេសថៃ សាលារៀនប្រមាណ ១.២០០ សាលា ត្រូវទឹកលិចធ្ងន់ធ្ងរ ។ កសិដ្ឋានចិញ្ចឹមមាន់របស់កសិករថៃនៅខេត្តណៈខនស្រ៊ីថាំម៉ារ៉ាច ត្រូវខាតបង់ដោយងាប់មាន់រាប់ពាន់ក្បាល ដែលត្រូវទឹកលិចលង់ ។ ក្នុងនោះកសិដ្ឋាន ៦ ត្រូវលិច មាន់ងាប់ទាំងអស់ ៕

Image may contain: 1 person, standing and outdoor

Image may contain: 1 person, standing, plant, child, outdoor and nature

Image may contain: outdoor and food

Image may contain: one or more people, outdoor and nature

Image may contain: 1 person

Image may contain: sky, outdoor and water

Loading...