ចាំមើលមើល៍!  ក្រោយពេលលោក ត្រាំ ឡើងកាន់តំណែង តើមានហេតុការណ៍អ្វីកើតឡើង ជាមួយកូរ៉េខាងជើង ? (VDO)

ដោយ សូរ្យរិទ្ធ ៈ

 

ទីភ្នាក់ងាររ៉យទ័ររាយការណ៍ ដោយយោងតាមសេចក្តីរាយការណ៍ព័ត៌មានរ របស់ KCNA ថា កូរ៉េខាងជើង អាចនឹងមានការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) នៅពេលណាក៏បាន ក្រោមការបញ្ជារបស់មេដឹកនាំមានអំណាច គីម ជុងអ៊ុន ដោយមុននេះ គាត់បានពោលថ្ងៃឆ្លងឆ្នាំថ្មីថា ការរីកលូតលាស់ក្នុងគម្រោងការអភិវឌ្ឍ ICBM របស់ខ្លួន នៅក្នុងដំណាក់កាលចុងក្រោយហើយ ។

Image may contain: text

ចំណែកខាងកូរ៉េខាងត្បូង លោក សាង ឃ្យុន អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងពីសេចក្តីរាយការណ៍របស់ KCNA ថា កូរ៉េខាងជើងមានចេតនា ត្រៀមបាញ់សាកល្បង ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។

លោក អេចតុន ខារតឺរ រដ្ឋមន្ត្រីក្រសួងការពារអាមេរិក បានផ្តល់បទសម្ភាសរបស់ មីត ឌឹ ប្រេស ថា គម្រោងការកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ចាត់ទុកជាការគំរាមដ៏ខ្លាំងចំពោះអាមេរិក ដែលតាមសម្តីលោក គីម ថា មីស៊ីលរយៈចម្ងាយនេះអាច បាញ់បំផ្លាញអាមេរិកបានទៀតផង ។

Image may contain: sky and outdoor

No automatic alt text available.

ប៉ុន្តែលោក ដូណាល់ ត្រាំ ប្រធានាធិបតីត្រៀម របស់អាមេរិក ធ្លាប់បានអះអាងកាលពីដើមឆ្នាំនេះថា «គ្មានផ្លូវឱ្យកូរ៉េខាងជើងអភិវឌ្ឍ  ICBM បានជាដាច់ខាត» ។

Image may contain: 2 people

យើងរង់ចាំមើលមើល៍ តើក្រោយពីលោក ត្រាំ ឡើងកាន់អំណាចនៅថ្ងៃទី ២០ មករា នេះ នឹងមានអ្វីកើតឡើង ចំពោះការប្រឈមទាំងឡាយ ជាមួយលោក គីម ជុងអ៊ុន ?   (ប្រភព ធីញូវ)

 

Loading...