ថ្ងៃសែនចូលឆ្នាំចិន ត្រូវដាក់បែរមុខទៅទិសខាងណា អ្វីខ្លះ ដើម្បីឱ្យមានលាភ សិរីសួស្តី យសស័ក្តិ? សូមអានអត្ថបទនេះទៅ (Video)

បកប្រែដោយ សូរ្យរិទ្ធ ៈ

លោកគ្រូសិនសែ(គ្រូហោរ) នៅប្រទេសថៃ ឈ្មោះ ឆាង ធត់សាក់ផន បានផ្សព្វផ្សាយថា នៅក្នុងខែមករានេះឆ្នាំ ២០១៧ នេះ មានថ្ងៃតែមួយគត់ ដែលជាថ្ងៃ«ហេង»គឺជាថ្ងៃសែនចូលឆ្នាំចិន ឆ្នាំរកា សត្វមាន់ ទី ២៧ ខែមករា ត្រូវមានម្ហូបអាហារសម្រាប់សែនអ្វីខ្លះ ដើម្បីឱ្យមានសិរីសួស្តី សុភមង្គល តំណែង យសស័ក្តិ  លាភទ្រព្យ?

ហាមចម្លងដាច់ខាត

Image may contain: 1 person, eyeglasses

គាត់ក៏បានណែនាំពីវិធីបង្កើនដួងរាសីក្នុងឆ្នាំថ្មីនេះផងដែរ ដែលតាមក្បួនហុងស៊ុយ គួរត្រៀមរៀបចំបង្កើនទិសនិរតីនៃផ្ទះ ព្រោះជាទិសនៃជោគលាភប្រចាំឆ្នាំ ។

តាមជំនឿរបស់ជនជាតិចិន អ្វីដែលសំខាន់គឺប្រសិនបើយើងចាប់ផ្តើមសែនអាហារល្អៗ និង វត្ថុដែលមានមង្គល នឹងជួយបង្កើនហេង ហេង ដល់ជីវិតជារៀងរហូត ។ ក្នុងឆ្នាំថ្មីនេះ នរណាក៏ចង់បានសិរីមង្គលដែរ បន្ថែមដួងរាសី ដួងបារមី ឬ ក៏ត្រៀមចិត្ត ត្រៀមកុសលក្នុងការសែនធ្វើបុណ្យបូជា តាមជំនឿរៀងៗខ្លួន ។ បានផ្សាយថា សែននៅម៉ោង ១១.០០-០១.០០ និង បែរមុខទៅទិសខាងកើត ឆៀងខាងត្បូង (ទិសនិរតី) ។

No automatic alt text available.

របស់គោលសំខាន់ដែលដែលត្រូវសែនគឺៈ

    • ឱ្យសិរីសួស្តីជ័យមង្គល ដោយការសែនអាហារបួស ផ្លែឈើ ៥ ពណ៌ ៥ មុខ

Image may contain: food

Image may contain: food

    • លាភទ្រព្យ មានទឹកតែ ទឹកថ្នាំបុរាណ និង របស់ដែលពាក់ព័ន្ធនឹង មាស ប្រាក់ ដូចជា កាបូបលុយ (ទិញថ្មី) ដាក់ក្រដាសប្រាក់ឱ្យរៀងគ្នា មានរបៀប ជ្រើសរើសក្រដាសប្រាក់ដែលមានលេខមង្គលច្រើន ដូចជា លេខ ៨ ឬ លេខ ៩ មុននឹងដាក់ទៅសែន ។

No automatic alt text available.

No automatic alt text available.

 

ម្ហូបអាហារដែលជាទំនៀមរបស់ជនជាតិចិន ត្រូវតែសែនចោលមិនបានគឹៈ

1-    ត្រី មានន័យដល់ ភាពឧត្តមសម្បូរ

Image may contain: food
2-    ប៉ៅហ៊ី មានន័យដល់ ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់

Image may contain: food and indoor

 

3-    បង្គា មានន័យដល់ យសស័ក្តិ តំណែង

Image may contain: food

 

4-    មី មានន័យដល់ ការមានអាយុយឺនយូរ

Image may contain: food
5-    ទំពាំង មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង

Image may contain: food
6-    ក្តាម មានន័យដល់ ភាពថ្កុំថ្កើង

Image may contain: food

7-    ផ្សិត មានន័យដល់ កេរ្តិ៍ឈ្មោះល្បីសុសសាយ

Image may contain: food
8-    ទា មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និង មានលទ្ធភាព

Image may contain: food

ឯគ្រឿងភេសជ្ជៈផ្សេងៗក៏ត្រូវដាក់សែនតាមទម្លាប់ដែរ មានដូចជាទឹកក្រូច ទឹកផ្លែឈើ ស្រាបៀរ ។ល។ ប្រការដែលបានរ៉ាយរ៉ាប់នូវគ្រឿងប្រដាប់ទាំងប៉ុន្មានខាងលើ ចូរធ្វើតាមលទ្ធភាពស្ថានភាពជីវភាព របស់គ្រួសារយើងទៅ កុំឃើញដំរីជុះ ជុះតាមដំរី កុំឃើញគេធ្វើស្អីៗ យើងប្រឹងបោលតាម នាំតែអស់ប្រាក់រសេមរសាម ក្នុងចិត្ត ដិតអារម្មណ៍មិនល្អ តែប៉ុណ្ណឹងទេ !! អេវ៊ុាំង !!

Loading...