កត់ចំណាំក្រដាស​ប្រាក់ 50 បាត 100 បាត (លុយថៃ) ព្រោះនៅប្រទេសថៃ មានប្រាក់​ក្លែង​ក្លាយ​ច្រើនណាស់ ចរាចរណ៍នៅតាមខេត្ត និង ទីក្រុង ។

នៅស្រុកសាមខូក ខេត្តប៉ាធុមថានី ប្រទេសថៃ ប្រទះឃើញក្រដាសប្រាក់ 50 បាតក្លែងក្លាយ ដូចក្រដាសប្រាក់ពិត ពេលស្ទាបរាងរាបស្មើ ខុសពីក្រដាសប្រាក់ពិតពិត ស្ទាបទៅគ្រើមៗ និង ឆ្លុះឃើញច្បាស់ ហើយក្រដាសប្រាក់ក្លែងក្លាយត្រូវទឹក ឬ សើម ពណ៌វានឹងចេញឃើញកាន់តែច្បាស់ តែវាមានលេខដូចគ្នាបេះបិទ ។ដោយសារតែលក្ខណៈប្រហាក់ប្រហែលដូច្នេះហើយ ទើបប្រជាជនថៃមួយចំនួន នៅតែមើលមិនទាន់ដឹង ឬ មិនទាន់ចេះមើលនៅឡើយ ។

Image may contain: 2 people

មិនត្រឹមតែមានក្រដាសប្រាក់ក្លែងក្លាយ 50 បាតប៉ុណ្ណោះទេ នៅមាន ក្រដាសប្រាក់ 100 បាតក្លែងក្លាយទៀត ដោយនៅផ្នែកខាងមុខ មានរូបព្រះបរមឆាយាលក្ខណ៍ ព្រះបាទ សម្តេចព្រះចៅយូហួ មានលក្ខណៈឆ្លូតសរាងធំបាំងសញ្ញា និង លេខ 100  ខុសពីក្រដាសប្រាក់ពិត មានរូប និង លេខ 100 (ឡាតាំង) ច្បាស់ ។

Image may contain: 1 person

Image may contain: 1 person

ប៉ុន្តែ នៅទីបំផុត សមត្ថកិច្ចថៃបានស្រាវជ្រាវ និង វិភាគទៅឃើញថា ប្រាក់ក្លែងក្លាយឯណា មានឆ្លូតសធំ មកបាំងអ៊ីចឹង ដូចជាងាយនឹងកត់ចំណាំដឹងណាស់ !! ក្រោយមកទើបដឹងថា ជាក្រដាសប្រាក់ដែលធនាគាររដ្ឋថៃមានកំហុសក្នុងការបោះពុម្ព មិនមែនជាក្រដាសប្រាក់ក្លែងក្លាយឡើយ ហើយក៏ប្រកាសប្រមូលទុកវិញ បើប្រជាជនមិនប្តូរទេ ទុកគ្រាន់មើលទៅ ។

មានចឹងដែរហ្ន៎! គិតទៅស្រុកគេ ធនាគារប្រទេសគេ ចេះបោះពុម្ពក្រដាសប្រាក់ខុសដែរ, ខុសច្រើន ឬ តិច បើច្រើនមិនវីវរហើយហ្អី ! វីវរដល់គេឯងទៀត!!!

Image may contain: 2 people

ដូច្នេះ មតិអ្នក ចង់ចែករំលែកព័ត៌មាន ក្រែងធ្លាយមកស្រុកខ្មែរ ដែលពលរដ្ឋយើងមិនធ្លាប់បានស្គាល់ បានឃើញ ឱ្យមានការប្រយ័ត្ន ក្នុងការទទួលប្រាក់បាតថៃ ៕

 

Loading...