ចិនហាមអ្នកលេងអ៊ីនធឺណេត Search រកពាក្យ «ល្បងម៉ាប់ ទី៣ (Fatty Kim the Third) » នៃមេដឹកនាំកូរ៉េខាងជើង

ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ថា គេហទំព័រនៅក្នុងប្រទេសចិន ត្រូវហាមប្រជាអនឡាញ Search រកពាក្យ « Fatty Kim the Third» ព្រោះជនជាតិចិនចូលចិត្តហៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថា «ល្បងម៉ាប់ ទី ៣ » ដោយសារត្រកូល គីម នៃកូរ៉េខាងជើងទាំង ៣ រូប គឺ គីម អ៊ិលស៊ុង (ជីតា), គីម ជុងអ៊ីល (ឪពុក) និង គីម ជុងអ៊ុន នេះឯង ។

Image may contain: 4 people, eyeglasses

ជីតា ឪពុក និង កូន អ្នកដឹកនាំកូរ៉េខាងជើង

Image may contain: 1 person, closeup

លោក គីម អ៊ីលស៊ុង (ជីតា)

Image may contain: 1 person, sunglasses and closeup

លោក គីម ជុងអ៊ីល (ឪពុក)

Image may contain: 3 people

លោក គីម ជុងអ៊ីល និង កូនប្រុស គីម ជុងអ៊ុន ស្នងត្រកូល

កាលពីសប្តាហ៍មុន អ្នកប្រើអ៊ីនធឺណេតនៅចិន ចាប់ផ្តើមសង្កេតឃើញថា ការ Search រកពាក្យ «Fatty Kim the Third» នៅលើគេហទំព័រវើយប៉ Twitter នៅចិន និង ផ្សេងៗទៀត ត្រូវបេន(ប្លុក) បាត់ទៅហើយ ។

Image may contain: 1 person, eyeglasses

Image may contain: 1 person, closeup

លោក កឹង ឆួង អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានចម្លើយពីរឿង «លុប» ពាក្យខាងលើនេះទេ ។

Image may contain: 1 person

លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងបច្ចុប្បន្ន

ទោះយ៉ាងណា ប្រជាជនចិនភាគច្រើន មិនភ្លេចនយោបាយរបស់លោក គីម ជុងអ៊ុន ទេ ក្រោយកូរ៉េខាងជើងបាញ់សាកល្បង អាវុធនុយក្លេអ៊ែរជារឿយៗមក ៕

ប្រែដោយ ពិជិតរដ្ឋ (ប្រភពពី Mthai – www.bbc.com)

Loading...