ពីវេបសាយ springnews
ដោយ ពិសិទ្ធ៖
ពីវេបសាយ worldometers.info ផ្សព្វផ្សាយថា មេរោគកូវីដ-១៩ បានធ្វើឲ្យពលរដ្ឋអាមេរិកាំងបាត់បង់ជីវិតច្រើនប្រមាណ ៧ សែននាក់ ច្រើនជាងចំនួនជំងឺផ្តាសាយធំអេស្ប៉ាញ (Spainish Flu) កាលពី ១០៣ ឆ្នាំមុន (១៩១៨-១៩១៩) ដោយលើកនោះបាត់ជីវិតចំនួ ៦៧៥.០០០ នាក់ ។
លោកស្រី អែន ម៉ារី ឃីមបល សាស្ត្រាចារ្យខាងរោគរាតត្បាតនៃសកលវិទ្យាល័យវ័រស៊ីងតុនមានប្រសាសន៍ថា ជំងឺផ្តាសាយធំអេស្ប៉ាញកាលពី ១០៣ ឆ្នាំមុន ធ្វើឲ្យមនុស្សនៅទូទាំងពីភពលោកបាត់បង់ជីវិត ៥០ លាននាក់ រីឯកូវីដ-១៩ បច្ចុប្បន្នស្លាប់មកទល់ឥឡូវមានចំនួន ៤.៧២២.៧៥០ នាក់ ។
មេរោគផ្តាយសាយទាំងពីរមានចំណុចខុសគ្នា កូវីដ-១៩ (ផ្តាសាយបច្ចុប្បន្ន) មានឥទ្ធពលទៅលើកុមារ និងមនុស្សអាយុច្រើន ចំណែកផ្តាសាយធំអេស្ប៉ាញ អ្នកដែលបាត់បង់ជីវិតច្រើនបំផុត គឺវ័យជំទង់ ។
ជំងឺផ្តាសាយធំអេស្ប៉ាញ បានបន្តមកបំប្លែងខ្លួន ក្លាយជាផ្តាសាយ H1N1 តែឥឡូវវាក្លាយជាមេរោគផ្តាសាយធំតាមរដូវកាលប៉ុនណោះ ៕