រូបភាពពីប្រទេសឥណ្ឌា ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់មួយបានកើតឡើង នៅពេលយន្តហោះធំមកជាប់នៅក្រោមស្ពានអាកាស ។ នេះបណ្តាលមកពីពេលវេលាផ្លាស់ទីយន្តហោះដែលលែងប្រើ ប៉ុន្តែដោយគ្មានការយកចិត្តទុកដាក់ រហូតដល់គ្រោះថ្នាក់ដែលគ្មាននរណាម្នាក់រំពឹងទុក ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ។
វាជាយន្តហោះដឹកអ្នកដំណើរចាស់ ដែលមិនបានប្រើការយូរយារណាស់មកហើយ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដោយបានដកស្លាបទាំងសងខាងចេញរួចហើយ ហើយបានដឹកបម្លាស់ទីកន្លែងក៏មកដល់ក្រោមស្ពានអាកាសជាប់តែម្តង រឿងនេះដោយសារគ្មានអ្នកត្រួតពិនិត្យកម្ពស់របស់យន្តហោះ និងស្ពានអាកាស ។
ពេលតមក ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះនេះមិនពាក់ព័ន្ធនឹងក្រុមហ៊ុនទេ ពីព្រោះត្រូវលក់បន្ត ហើយត្រូវគេបម្លាស់ទីទៅឲ្យម្ចាស់ថ្មី ៕
ដោយ សាវុឌ្ឍ