អត្ថបទ សូរ្យសែង៖
ហេតុអ្វីបាន Admin លើកយកអត្ថបទនេះមកជូនជាទីអំណាន ពីព្រោះថា អ្វីក៏ដោយទោះជាស្តេចសត្វដ៏មានទ្ធិពលដូចជាសត្វតោមួយក្បាលនេះក៏ដោយ តែត្រូវចាញ់រត់ផាសក្រញ៉ាំ ក្រោមកម្លាំងសាមគ្គីរបស់ហ្វូងក្របីព្រៃ ធ្វើឲ្យវារត់គេចឡើងដើមឈើដោយព្រលឹងចុងសក់ ។
ដូចយើងធ្លាប់បានទស្សនាអំពីសួនសត្វអភិរក្សនៅលើលោក ស្តេចតោក៏ដោយ ខ្លាក៏ដោយដែលតាំងខ្លួនជាមេសត្វ ធ្លាប់គំរាមដេញប្រហាររាល់សត្វតូចៗ ស្លូតៗទាំងឡាយ ធ្វើជាចំណី តែលើកនេះត្រូវបរាជ័យយ៉ាងអាម៉ាស ។
ប្រៀបមកមនុស្សខ្មែរយើង អ្វីដែលសំខាន់ គឺជាតិរឹងមាំទៅបានមកពីកម្លាំងសាមគ្គីជាធ្លុងមួយក្រោមប្រមុខរាជរដ្ឋាភិបាលដ៏ពូកែកាច់ចង្កូតរបស់យើង មិនឲ្យប្រទេសធំណាមកគំរាមធ្វើជាចំណាប់ខ្មាំង ដើម្បីថ្ពក់ចិត្តឲ្យដើរតាមមនោគមន៍វិជ្ជារបស់គេ ហើយក៏ប្រៀបទៅនឹងបុគ្គលខ្លះដែលតែងតែមានចរិតអំណួតក្អេងក្អាង គំរាមកំហែងអ្នកទន់ខ្សោយ ក៏គង់ថ្ងៃណាចាញ់ច្រាបផងដែរ ។
ក្នុងរូបនេះ ជាងថតរូបបានថតពេលសត្វតោដ៏ធំមួយក្បាល ព្យាយាមហក់កន្ទ្រប់ចាប់ សត្វក្របីស៊ីជាអាហារ តែត្រូវហ្វូងក្របីប្រមាណ ៥០០ ក្បាលដេញគ្រវាត់ សត្វតោ ៤ ក្បាល រត់ផាសក្រញ៉ាំនៅសល់មួយក្បាល ក៏បោលឡើងដើមឈើរត់គេចជីវិត វាស្ថិតនៅតំបន់ព្រៃអភិរក្សនៃប្រទេស កេនយ៉ា អាហ្វ្រិក៕