អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថានៅថ្ងៃទី ៨ មករាថា អ្នកបាត់បង់ជីវិតដោយសារមេរោគអូមីក្រុង មានចំនួនកន្លះលាននាក់ហើយ ត្រឹមតែរយៈពេល ២ ខែកន្លងមក ។
លោក អាប់ឌិ ម៉ាហាមត់ (Mahamud) ប្រធានគ្រប់គ្រងផ្នែកឧប្បត្តិហេតុ (Incident Manager) នៃអង្គការសុខភាពពិភពលោកឲ្យដឹងថា អ្នកឆ្លងទូទាំងពិភពលោកមាន ១៣០ លាននាក់ និងបាត់បង់ជីវិត ៥០០.០០០ នាក់ ចាប់តាំងពីមានមេរោគបំប្លែងថ្មីអូមីក្រុង តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក ។
លោក ម៉ាហាមត់ និយាយថា «ខណៈពេលដែលមនុស្សគ្រប់គ្នានិយាយថា អូមីក្រុងស្រាលជាង ដូច្នេះពួកគេត្រូវនឹកដល់ចំណុចដែលមនុស្សកន្លះលាននាក់ដែលបានស្លាប់ចាប់តាំងពីវាប្រាកដខ្លួនមក»។
លោកស្រី មែរី វ៉ាន គិឆូហ្វ (Maria van Kirchhof) ប្រធានផ្នែកបច្ចេកទេសសម្រាប់កូវីដ១៩ របស់អង្គការសុខភាពពិភពលោក បាននិយាយថា ចំនួនឆ្លងមេរោគអូមីក្រុងគឺខ្ពស់គួរឱ្យព្រួយបារម្ភ ហើយអ្វីដែលលើសពីនេះ ចំនួនពិតប្រាកដនៃអ្នកឆ្លងគួរតែខ្ពស់ដល់កម្រិតកំពូល ។ «យើងនៅតែស្ថិតក្នុងកណ្តាលនៃជំងឺរាតត្បាត ប្រទេសជាច្រើនមិនបានឆ្លងផុតកំពូលអូមីក្រុងទេ»។
តំបន់អឺរ៉ុបនៃ WHO ថា មានអ្នកឆ្លងថ្មី ៥៣% ក្នុងចំនួនអ្នកឆ្លងទូទាំងពិភពលោកកាលពីសប្តាហ៍កន្លង ហើយមានអ្នកស្លាប់ ៣៥% ក្នុងចំនួនទាំងអស់ទូទាំងពិភពលោក ។ បន្ទាប់មកគឺសហរដ្ឋអាមេរិក អ្នកឆ្លងថ្មី ២៣% និងអ្នកស្លាប់ថ្មី ៤៤% ។ អ្នកឆ្លងទាំងនោះ គេត្រួតពិនិត្យទៅសុទ្ធតែប្រភេទអូមីក្រុង និងឆ្លងសឹងតែគ្រប់ប្រទេសទៅហើយ ។
WHO បញ្ជាក់ថា ចំនួន ៩៦,៧% នៃសំណាកដែលប្រមូលបានក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ គឺអូមីក្រុង ឯប្រភេទ ដែលតា (Delta) មានត្រឹមតែ ៣,៣% ប៉ុណ្ណោះ។
ចុងក្រោយ WHO បន្ថែមថា វ៉ាក់សាំងដូសជម្រុញ ឬម្ជុលទី ៣ ជួយបង្កើនប្រប្រសិទ្ធភាពការពារបានយ៉ាងច្រើន ៕
ប្រភព AFP
ដោយ ម៉ារ៉ា