អត្ថបទ សូរ្យរិទ្ធ៖
គេហទំព័រ 112.international រាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែ 1,000 ដុល្លារប៉ុនណោះ ឯការចំណាយផ្នែកការពារសន្តិសុខរាប់លានដុល្លារ រួមទាំងការិយាល័យស្នាក់នៅ ការចំណាយលើការធ្វើដំណើរ ការកែលម្អកន្លែងស្នាក់នៅ និងឧបករណ៍ប្រើប្រាស់ ការចំណាយត្រូវបានរ៉ាប់រងដោយរដ្ឋបាលកិច្ចការរដ្ឋ (The State Administration of Affairs =SAA) ដែលទទួលខុសត្រូវក្នុងការគាំទ្រសកម្មភាព ឬព្រឹត្តិការណ៍នានាសម្រាប់មេដឹកនាំអ៊ុយក្រែន កាលពីឆ្នាំ ២០២០ មានចំនួន ២៧,២ លានដុល្លារ ច្រើនជាង លោក Petro Poroshenko អតីតប្រធានា ធិបតីអ៊ុយក្រែន ។
ក្រៅពីនេះត្រូវបានគេរាយការណ៍ថា កាលពីខែមករាឆ្នាំមុន ថ្លៃធ្វើដំណើររបស់ Volodymyr Zelensky តាមយន្តហោះពី Kiev-Zurich-Tel Aviv-Kiev សរុបជាង ៩ ម៉ឺនដុល្លារ ។ ចំណែកកាលពីខែកុម្ភៈ តម្លៃធ្វើដំណើរទៅទីក្រុងមុយនិច អាល្លឺម៉ង់មានចំនួន ៣៥.០០០ ដុល្លារ, ក្នុងខែកញ្ញា ការធ្វើដំណើរទៅកាន់សាធារណរដ្ឋស្លូវ៉ាគីចំណាយ៣៥,០០០ ដុល្លារ ហើយក្នុងខែជាមួយគ្នា ការធ្វើដំណើរទៅទីក្រុងវីយែន អូទ្រីសចំនួន ២៦,០០០ ដុល្លារ ។
ចំណែកវេបសាយ globalhappenings បាយចេញរបាយការណ៍ឆ្នាំ ២០២១ ស្តីពីប្រាក់ចំណាយរបស់លោក វ៉ូឡូឌីមៀរ សេលេនស្គី បានទទួលប្រាក់ជាផ្លូវការចំនួន ៣៣៦.០០០ រីវនី (Hryvni) ប្រាក់អ៊ុយក្រែន ស្មើ ១១.៤៤២ ដុល្លារដុល្លារ ក្នុងចំនួននេះគាត់នឹងត្រូវបង់ពន្ធ និងចំណាយលើវិមានរដ្ឋាភិបាលជាង ២ ពាន់ដុល្លារ ។
យោងតាមឯកសារលោក សេលេនស្គី គាត់បានទទួលប្រាក់ប្រចាំតំណែងចំនួន 28,000 រីវនី ស្មើ៩៥០ ដុល្លារ ហើយគាត់មិនត្រូវបានផ្តល់ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភណាមួយឡើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅ លោក សេលេនស្គី បានទទួលប្រាក់ខែ តិចជាង ១ ពាន់ដុល្លារទៅទៀត ៕
បើគិតសព្វៗទៅ ប្រទេសអ៊ុយក្រែន ហាក់ដូចគ្រាន់តែជាសមរភូមិសម្រាប់អង្គការណាតូ និងខ្លាឃ្មុំរុស្ស៊ីប៉ុនណោះ ទោះបីជាមិនមាននរណាដឹងថាការប្រយុទ្ធនេះនឹងបញ្ចប់នៅពេលណា។ ការចង់ចូលក្នុងអង្គការណាតូរបស់អ៊ុយក្រែន គ្រាន់តែជាក្តីសុបិន្តទេ? តើអនាគតរបស់ Volodymyr Zelensky នឹងទៅជាយ៉ាងណា ប្រសិនបើធ្លាក់ក្នុងការគ្រប់គ្រងរបស់រុស្ស៊ី តើលោក សេលេនស្គី នឹងក្លាយជាមេដឹកនាំអ៊ុយក្រែនស្តីទីដែលត្រូវបានតែងតាំងដោយរុស្ស៊ីឬទេ? សូមរង់ចាំតាមដានបន្តទៅទៀត ៕