ឱកាសមាសរបស់ចិន បុកចូលទីផ្សាររុស្ស៊ី ក្រោយប្រេនដ៍លោកខាងលិច ដកខ្លួនចេញ

សេដ្ឋកិច្ចថ្ងៃពុធ ទី30 ខែមិីនា ឆ្នាំ2022 ម៉ោង 7:14 នាទី ល្ងាច

 

ប្រភព mgronline

ដោយ សាវុឌ្ឍ៖

សារព័ត៌មាន South China Morning Post សារព័ត៌មានចិនរាយការណ៍ (ថ្ងៃទី 29 មីនា) ទណ្ឌកម្មរុស្ស៊ីពីប្រទេសលោកខាងលិចជុំវិញសង្រ្គាមនៅអ៊ុយក្រែន បានជំរុញឱ្យម៉ាកយីហោលោកខាងលិចដកខ្លួនចេញពីរុស្ស៊ី នេះ​បង្កើត​ឱកាស​សម្រាប់​ក្រុមហ៊ុន​ចិន​ក្នុង​ការ​ជ្រៀត​ចូល​ទីផ្សារ​រុស្ស៊ី ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសរុស្ស៊ី លោក ចាង ហាន់ហ៊ុយ (Zhang Hanhui) បានហៅពាណិជ្ជករចិន ឱ្យចាប់យកឱកាសអាជីវកម្ម ដែលបង្កឡើងដោយវិបត្តិរវាងទីក្រុងម៉ូស្គូ និងលោកខាងលិច និងរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ «ការបំពេញចន្លោះទទេនៅក្នុងទីផ្សាររុស្ស៊ី» ។

លោក ចាង និយាយថា «ក្រោមកាលៈទេសៈភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ក្រុមហ៊ុនធំៗប្រឈមនឹងការលំបាកជាច្រើន ឬសូម្បីតែកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រាក់ និងការទូទាត់... ឥឡូវនេះគឺជាពេលវេលាសម្រាប់ទាំងវិស័យឯកជន សហគ្រាសធុនតូច និងមធ្យមនឹងដើរតួនាទី... ជាពិសេសក្នុងការទូទាត់ និងភស្តុភារ និងបង្កើតវេទិកាថ្មីមួយ» ។

លោក លីវ វិនផឹង និយាយថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ធ្វើឲ្យម៉ាកល្បីៗរបស់លោកខាងលិច ដកខ្លួនចេញយ៉ាងព្រោងព្រាតពីទឹកដីរុស្ស៊ី ហើយបានបញ្ជូនឲ្យទីផ្សារដ៏ធំ ពេញទៅដោយប្រេនដ៍របស់ចិន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម