កូវីដ-១៩ ប្រទេសថៃ នៅតែមានឆ្លងខ្ទង់ពាន់ និងស្លាប់ជាប្រចាំថ្ងៃ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី18 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:16 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ស្ថានការណ៍អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅប្រទេសថៃ មានករណីថ្មីរហូត ដែលទោះជាប្រទេសភាគច្រើនបានធូរស្រាលខ្លះហើយក៏ដោយ ប៉ុន្តែនៅប្រទេសថៃនៅតែមានអ្នកឆ្លងជាង ២ ពាន់នាក់ក្នុងមួយថ្ងៃ តែថ្ងៃខ្លះបានធ្លាក់មកនៅត្រឹមជាង ១ ពាន់ និងអ្នកស្លាប់ជាប្រចាំថ្ងៃពីជាង ១០ ទៅជាង ២០ នាក់ ។

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ មជ្ឈមណ្ឌលទិន្នន័យកូវីដ-១៩ របស់រដ្ឋាភិបាលថៃ បានរាយការណ៍អំពីទិន្នន័យបឋម ស្ថានភាពប្រចាំថ្ងៃបានបង្ហាញថា ករណីថ្មីចំនួន ១.៨១៤ ត្រូវបានរកឃើញ (ការព្យាបាលក្នុងមន្ទីរពេទ្យ) អ្នកជំងឺក្នុងស្រុកចំនួន ១.៨១៣ នាក់ អ្នកជំងឺបរទេស ១ នាក់ និងករណីឆ្លងចំនួន ២.៣៣៧.៤០៨ ករណី (ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២) មកដល់ឥឡូវ ។

បើសរុបចំនួនអ្នកឆ្លងទាំងអស់ តាំងពីមានជំងឺកូវីដ​-១៩ នៅក្នុងប្រទេសថៃលោះងដល់ ៤.៥៦០.៨៤៣ នាក់ ស្លាប់ ៣១.០១៣ នាក់ ព្យាបាលជា ៤.៥០៧.០៩៥ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម