សេចក្តីថ្លែងការណ៍កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន អំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់ដល់ទីបំផុត

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី04 ខែសីហា ឆ្នាំ2022 ម៉ោង 8:28 នាទី ល្ងាច
 

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍​ហៅកាត់ថា​ អាស៊ាន​​​ សម្តែងគារវកិច្ច​ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ។

កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន​​លើកទី ៥៥​​ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃតី ៣​ សីហា​​ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់ដល់ទីបំផុត និងបញ្ឈប់ការញុះញង់គ្នាទៅវិញទៅមក ក្នុងខណៈពេលដែលជម្លោះនៅកោះតៃវ៉ាន់កាន់តែតានតឹងឡើងៗ ហើយក៏បានអំពាវនាវឱ្យរដ្ឋសមាជិកអាស៊ាន ត្រៀមខ្លួនដើម្បីដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគីពាក់ព័ន្ធ តាមរយៈយន្តការផ្សេងៗ ដែលអាស៊ានជាអ្នកដឹកនាំ កាត់បន្ថយភាពតានតឹង និងការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅអាស៊ីអាគ្នេយ៍​។

កិច្ចប្រជុំនេះ ក្រៅពីរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅមានវត្តមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនចូលរួមផងដែរ ៕

 
 
កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានលើកទី ៥៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់ដល់ទីបំផុត និងបញ្ឈប់ការញុះញង់គ្នាទៅវិញទៅមក ក្នុងខណៈពេលដែលជម្លោះនៅកោះតៃវ៉ាន់កាន់តែតានតឹងឡើងៗ ហើយ​ក៏បានអំពាវនាវឱ្យរដ្ឋសមាជិកអាស៊ាន ត្រៀមខ្លួនដើម្បីដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគីពាក់ព័ន្ធ តាម​រយៈយន្តការផ្សេងៗ ដែលអាស៊ានជាអ្នកដឹកនាំ កាត់បន្ថយភាពតានតឹង និងការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅអាស៊ីអាគ្នេយ៍។
 
កិច្ចប្រជុំនេះ ក្រៅពីរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅមានវត្តមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនចូលរួមផងដែរ ។​ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក៏បានលុបចោលជំនួបទ្វេរភាគីជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក យ៉ាស៉ី យ៉ូស៉ីម៉ាសា ដែលគ្រោងធ្វើនៅភ្នំពេញល្ងាចនេះ។ មូលហេតុខឹងជប៉ុនរួមដៃជាមួយអាម៉េរិកក្នុងការចេញសេចក្តីថ្លែងការណ៍រួមរបស់ G7 ប្រឆាំងចិន។

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម