នៅកំណាត់ផ្លូវជាតិលេខ ៦ ត្រង់គីឡូម៉ែត្រ លេខ ២២០-២២៣ ស្ថិតនៅក្រុងស្ទោង ក្នុងខេត្តកំពង់ធំ ត្រូវជំនន់ទឹកភ្លៀង កាត់ផ្តាច់ផ្លូវ ចរាចរណ៍ត្រូវស្ទះប្រមាណ ២-៣ម៉ោង តាំងពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ មកម៉្លេះ ។
ក្នុងរូបនេះ លោ ម៉ារ៉ា អ្នកយកព័ត៌មាន គេហទំព័រមតិអ្នក ដែលធ្វើដំណើរមកពីខេត្តសៀមរាប ឆ្ពោះមករាជធានីភ្នំពេញ នៅវេលាម៉ោង ១៣.០០ ព្រឹក នាថ្ងៃទី ២៧ ខែកញ្ញា បើកកាត់ឆ្លងទាំងព្រកឹងចុងសក់ ។ សូមបងប្អូនដែលមានរថយន្តទាប សូមកុំអាលធ្វើដំណើរមក ព្រោះស្ថានភាពទឹកភ្លៀងនៅថ្ងៃទី ២៧ កញ្ញានេះនៅតែធ្លាក់ជោកជាំ មិនអំណោយផលទេ អាចទឹកជំនន់កាន់តែឡើង ។
នៅក្នុងរូបភាពនេះផងដែរ បុរីមួយក៏ត្រូវទឹកហៀរមកជិតដល់ដែរ ប្រសិនបើទឹកភ្លៀងមិនឈបរ់ធ្លាក់អាចលិចផងដែរ ៕