ទានហានថៃចាប់ពលករខ្មែរខុសច្បាប់ ១១១ នាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 8:21 នាទី ព្រឹក

ដោយ សូរ្យសែង៖

ទាហានបូព៌ាថៃបានស្កាត់ចាប់ពលករខ្មែរចំនួន ១១១ នាក់ បុរស ៣១ នាក់ នារី ៣២ នាក់ ក្មេងប្រុសស្រីមកតាមម្តាយចូលដីថៃខុសច្បាប់​ក្នុងភូមិសាស្ត្រសិលារ៉ាត់ ឃុំណូនម៉ាកម៉ុន ស្រុកខូកស៊ូង ខេត្តស្រះកែវ-ឈុនបុរី កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

ក្រោយពីត្រួតពិនិត្យទៅលើពលករទាំង ១១១ នាក់រួចមក ពួកគេមិនមានឯកសារ និងលិខិតឆ្លងដែនអ្វីឡើយ ។ ពួកគេបានលួចចូលដីថៃតាមច្រករបៀង ដើម្បីទៅធ្វើការនៅខេត្តស្រះកែវ និងខេត្តឈុនបុរី ។ ពួកគេទាំងអស់ត្រូវកសាងសំណុំរឿង មុនបញ្ជូនទៅស្រុកកំណើតវិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម