សម្តេចតេជោ៖ មានតែគណបក្សប្រជាជនតែមួយគត់ ដែលអាចការពារសន្តិភាព និង ឆ្នាំងបាយកម្មករបាន!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី03 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:11 នាទី ព្រឹក

ដោយ តារារិទ្ធ៖

«មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលអាចស្វែងរកសន្តិភាពបាននិងអាចការពាសន្តិភាព បាន គណបក្សដទៃមិនមានសមត្ថភាពធ្វើបានដូចគណបក្សប្រជាជនកម្ពុជានោះឡើយ»។ នេះជា ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់នៅក្នុងសួនឧស្សាហកម្មខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ ។

សម្តេចតេជោបន្តថា «មានតែរក្សាសន្តិភាពឲ្យបានទើបមានការអភិវឌ្ឍ ហើយអ្នកដែលអាចការពារសន្តិភាពបានគឺមានតែអ្នកដែលស្វែងរកសន្តិភាព ចំណែកអ្នកដទៃគឺគេមិនបានគិតដល់បញ្ហានេះទេ ហើយក៏មានតែគណបក្សប្រជាជនទេដែលអាចការពារឆ្នាំងបាយរបស់កម្មករបាន»។  

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម