លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់៣ ដែលត្រូវបំពេញ

នយោបាយថ្ងៃពុធ ទី07 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:40 នាទី ល្ងាច

ដោយ សូរ្យសែង៖

អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាសនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់៣ ដែលត្រូវបំពេញ គឺ៖

ទី១.ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង

ទី២.ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់យុវជនបន្តវេនជំនាន់ក្រោយ

ទី៣.ត្រូវធ្វើយ៉ាងណាឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយអាចបន្តស្មារតី វីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។

មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម