ដោយ សាវុឌ្ឍ៖
កងកម្លាំងសន្តិសុខរបស់ប្រទេសទួរគី បានរឹបអូសដុល្លារក្លែងក្លាយចំនួន ១.០០០ លានដុល្លារនៅទីក្រុងអ៊ីស្តង់ប៊ុល និងបានចាប់ឃាត់ខ្លួនមនុស្សជនសង្ស័យ ៦ នាក់ មានជនជាតិហ្គាណា ១ នាក់ ជនជាតិស៊ុយអ៊ែដ ៣ នាក់ និងទួរគី ២ នាក់ ។
បានរាយការណ៍ថា ក្រដាសប្រាក់ក្លែងក្លាយទាំងនេះមានបំណងផ្ញើទៅប្រទេសនៅអាហ្វ្រិក ។ ប៉ូលិសឆ្មក់ចូលផ្ទះជនសង្ស័យទាំងអស់ ហើយបានរឹបអូសលុយ និងគ្រឿងអលង្ការដែលពួកគេរកឃើញ ។
នេះបើតាមការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុលថា ការរឹបអូសលុយក្លែងក្លាយគឺធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទួរគី ៕
ប្រភព matichon