ពលរដ្ឋក្នុងខណ្ឌទួលគោក បានបន្តវះកាត់ បកភ្នែក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែមិថុនា ឆ្នាំ2023 ម៉ោង 3:15 នាទី ល្ងាច
 

ក្រោយបញ្ចប់សេវាពិនិត្យ និងព្យាបាលភ្នែកជូនពលរដ្ឋ ៣ សង្កាត់ (បឹងសាឡាង ផ្សារដើមគរ និងទឹកល្អក់៣) ដោយឥតគិតថ្លៃ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ រួចមកមានប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានបន្តវះកាត់ និងបកភ្នែកឡើងបាយ តាមការណែនាំរបស់វេជ្ជបណ្ឌិតផ្នែកភ្នែកនៃមន្ទីរពេទ្យព្រះអង្គឌួង ទើបរសៀលថ្ងៃនេះ (២២ មិថុនា) ក្រុមការងារទទួលបន្ទុកសម្របសម្រួលសង្កាត់ផ្សារដើមគរជូនប្រជាពលរដ្ឋចំនួន ៦ រូប និងខាងសម្របសម្រួលសង្កាត់បឹងសាឡាង ដឹកនាំដោយលោក ឈិត សុជាតិ បានជូនពលរដ្ឋចំនួន ១០ រូប មកកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យវះកាត់ និងព្យាបាលភ្នែកបន្ត ។

 
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទៅវះភ្នែក ខ្លះតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យ ហើយខ្លះទៀតក៏បានឲ្យមកសម្រាកនៅផ្ទះវិញផងដែរ ។
 
នេះជាកាយវិការសប្បុរសចេញពីបេះដូង របស់ក្រុមការងារថ្នាក់ជាតិចុះ ជួយមូលដ្ឋានខណ្ឌទួលគោក ដែលឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានយកចិត្តទុកដាក់ទៅលើសុខុមាលភាពប្រជាពល​រដ្ឋ ដែលជានិច្ចកាលជួយសម្រួលការលំបាក និងជួយទៅលើកិច្ចការផ្សេងៗទៀតចំពោះពួកគាត់ ៕
 
 
ក្រុមការងារសង្កាត់់បឹងសាឡាង
 
 
 
 
 
 
 
 

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម