តើ «គ្រាប់បែកចង្កោម» វាគ្រោះថ្នាក់ប៉ុណ្ណា?

បច្ចេកវិទ្យាថ្ងៃពុធ ទី12 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

សហរដ្ឋអាមេរិកបានប្រកាសថា នឹងបញ្ជូន «គ្រាប់បែកចង្កោម ឬ Cluster Bomb) ទៅឲ្យអ៊ុយក្រែនតាមការស្នើសុំ ។ ការសម្រេចចិត្តនេះ វាជាទង្វើ​ដែល​ទទួលការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស ដោយសារតែគ្រាប់បែកចង្កោមត្រូវបានគេមើលឃើញថា ជាអាវុធប្រល័យលោក បច្ចុប្បន្ននេះត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង 120 ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសារការមើលឃើញគ្រោះថ្នាក់ដ៏ធ្ងន់ដល់មនុស្សជាតិ បានអំពាវនាវនាពេលថ្មីៗនេះ ដល់អ៊ុយក្រែនកុំឲ្យប្រើគ្រាប់បែកចង្កោមនេះ ពីព្រោះវាសម្លាប់ប្រជាជនខ្លួនឯងទៅវិញទេ ។ សម្តេចតេជោមានប្រសាសន៍ថា មេរៀនឈឺចាប់អស់រយៈពេល ៥០ ឆ្នាំរបស់កម្ពុជា ដែលប្រជាជនជាច្រើនម៉ឺននាក់បានបាត់បង់អវយវៈ ក្លាយជាជនពិការភាពនិងជីវិត ដោយសារអាវុធប្រភេទគ្រោះថ្នាក់ក្នុងទសវត្សរ៍ ១៩៧០ ។

តើគ្រាប់បែកចង្កោមវាគ្រោះថ្នាក់ប៉ុនណា?

គ្រាប់បែកចង្កោម គឺជាជាតិផ្ទុះដែលមានគ្រាប់បែកតូចៗផ្ទុកនៅផ្នែកខាងក្នុង ។ វាអាចប្រើប្រាស់តាមវិធីជាច្រើន ដូចជា ទម្លាក់ពីលើយន្តហោះ កាំជ្រួច ឬបាញ់ដោយកាំភ្លើងធំពីដីទៅកាន់តំបន់គោលដៅ ។ គ្រាប់បែកចង្កោម បំផ្ទុះនៅកណ្តាលអាកាស ដោយបញ្ចេញសារធាតុផ្ទុះតូចៗនៅក្នុងតំបន់ធំទូលាយ ។ នៅពេលដែលវាហោះទៅដល់គោលដៅ សម្បកវា​ត្រូវ​បានរលាចេញ ហើយ​បញ្ចេញ​គ្រាប់បែកដៃ​តូចៗ​​ផ្ទុះឡើង ។ មាន​ប្រភេទ​គ្រឿងផ្ទុះ​​ជាច្រើន​ទៀត​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូចជា វាធ្វើឲ្យ​ផ្ទុះ​ខ្លាំង អាវុធ​គីមី អាវុធ​ជីវសាស្ត្រ ឬ​គ្រាប់មីន ​ជាដើម​ ដោយបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់បុគ្គល អគារ ផ្លូវរត់ព្រលានយន្តហោះ និងយានជំនិះ រថពាសដែក រួមទាំងប្រព័ន្ធទំនាក់ទំនងផ្សេងៗ ។

ដោយសារតែចំនួនក្បាលគ្រាប់តូចៗជាច្រើនត្រូវបានបែកខ្ញែក បណ្តាលឱ្យការបំផ្លាញមានទំហំធំ មានហានិភ័យដល់ប្រជាជននៅក្នុងតំបន់ជុំវិញ ឬជាតំបន់ដែលមានប្រជាជនរស់នៅច្រើន។ ដូច្នេះ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង 30 យោងតាមកិច្ចព្រមព្រៀងឆ្នាំ 2008 នៅទីក្រុង Dublin ប្រទេសអៀរឡង់ ។ គិតត្រឹមខែមីនា ឆ្នាំ ២០១១ មានរដ្ឋចំនួន ១០៨ ហើយបានចុះហត្ថលេខាលើកិច្ចសន្យា ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែក្បាលគ្រាប់ដែលតែងតែប្រើជាគ្រាប់មីន (Mine-laying) សម្រាប់សម្លាប់មនុស្ស និងរថក្រោះ នៅពេលដែលវាធ្លាក់ដល់ដី ពួកវាមិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវាជា «ឃាតករគ្មានសម្លេង និងស្រមោល» ។ គ្រាប់មីនតូចៗដែលប្រើដោយសហរដ្ឋអាមេរិក ត្រូវបានរចនាឡើងដើម្បីបំផ្ទុះខ្លួនឯងក្នុងរយៈពេលពី 4 ទៅ 48 ម៉ោង ។ មានការព្យាយាមចរចាដោយប្រទេសមហាអំណាច ដែលនឹងមិនអនុញ្ញាតឱ្យគ្រាប់​បែកចង្កោមដាក់បញ្ចូលគ្នា ឬមីនដីដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាអូតាវ៉ា ។

​នៅក្នុងកងទ័ពទំនើប ជាញឹកញាប់មានគ្រាប់រំសេវបែបនេះសម្រាប់ប្រើប្រចាំការ ប៉ុន្តែ​ក្បាល​គ្រាប់​ជំនាន់​ថ្មី វាអាចបាញ់បានឆ្ងាយជាង ។ ប្រសិនបើមានកំហុសបច្ចេកទេស ដូចជាគ្រាប់មិនរង្គើ របើក នោះគ្រាប់​បែក​ក្បាល​គ្រាប់​មិន​បែក​ទេ វានឹងមានប្រព័ន្ធបំផ្ទុះខ្លួនឯង ។ដើម្បីជៀសវាងការបំពានលក្ខខណ្ឌនៃសន្ធិសញ្ញាអូតាវ៉ា ព្រោះ​បើ​គ្មាន​ការ​បំផ្ទុះបំផ្លាញ​ដោយ​ខ្លួន​វា​ទេ​ អ្នក​ដែល​មិន​ស្គាល់ ឬ​អ្នក​រស់​នៅ​តំបន់​ប្រយុទ្ធ ពួកគេអាចដើរជាន់លើវា ឬក្មេងៗដែលមិនដឹងពីរបៀបយកគ្រាប់បែកចង្កោមមកលេងជាមួយ ធ្វើឱ្យប្រព័ន្ធបញ្ឆេះដំណើរការ វាបណ្តាលឱ្ផ្ទុះយមានរបួស ពិការភាព ឬស្លាប់បាន ។ គ្រាប់បែកតូចៗអាចនៅតែមាននៅលើដី ហើយ​អាច​ផ្ទុះ​នៅពេល​ក្រោយ​ ពេលដែល​វា​ត្រូវ​បានដើរជាន់​ ​នាំ​ឱ្យ​មាន​របួស និង​បាត់បង់​ជីវិត​សម្រាប់​ជន​ស៊ីវិល​ស្លូតត្រង់។ ទោះបីជាច្រើនឆ្នាំ ឬច្រើនទសវត្សរ៍បានកន្លងផុតទៅក៏ដោយ សហគមន៍​អន្តរជាតិ​ចាត់ទុកគ្រាប់បែកចង្កោម គឺជាអាវុធដែលមានឥទ្ធិពលខ្ពស់ណាស់ ។

ក្នុង​ជួរ​យោធា ការ​មាន​អាវុធ​បំផ្លាញ​បែប​នេះ​នឹង​ត្រូវខូចខាត និងអាចបំភិតបំភ័យគូប្រជែងជាច្រើន។ ទោះជាយ៉ាងណា អាវុធទាំងអស់នេះគឺជាអាវុធសង្គ្រាមដែលផលិតឡើងសម្រាប់ធ្វើទុក្ខបុកម្នេញលើមនុស្សក្នុងសង្គ្រាម និងជម្លោះផ្សេងៗ ប៉ុន្តែប្រសិនបើនាំមកប្រើដើម្បីបំផ្លាញជីវិតមនុស្ស កុំយកមកប្រើវា​​ល្អ​បំផុត​!

ប្រទេសជាង 120 រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ ការស្តុកទុក និងការបំផ្លាញនៅក្នុងស្តុក និងបំផ្លាញគ្រាប់បែកចង្កោមដែលនៅសល់ ។

យោងតាមទិន្នន័យ Cluster Munition Coalition 99% នៃគ្រាប់បែកចង្កោមរបស់ពិភពលោកត្រូវបានបំផ្លាញចាប់តាំងពីអនុសញ្ញានេះត្រូវបានប្រកាសឱ្យប្រើក្នុងឆ្នាំ 2008 ។

អាវុធ​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​លើក​ដំបូង​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ដោយប្រទេសយ៉ាងហោចណាស់ចំនួន 15 រួមទាំងអេរីទ្រា អេត្យូពី បារាំង អ៊ីស្រាអែល ម៉ារ៉ុក ហុល្លង់ ចក្រភពអង់គ្លេស រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមរវាងប្រទេសទាំងពីរបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ 2022។

រុស្ស៊ី​បាន​ប្រើ​គ្រាប់បែក​ចង្កោម​នៅ​តំបន់​ដែល​មាន​ប្រជាជន​អ៊ុយក្រែនអាស្រ័យនៅ។ យោងតាមកាសែត The Guardian ថា បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ជាច្រើន។ អ៊ុយក្រែន​បាន​ប្រើ​គ្រាប់បែក​នេះ​ក្នុង​ប្រតិបត្តិការ​មួយ​ដើម្បី​ដណ្តើម​យក​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​មក​វិញ​ នេះ​បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សនិយាយ។

ប្រទេសទាំងពីរមិនបានចុះហត្ថលេខាលើអនុសញ្ញាគ្រាប់បែកចង្កោមនោះទេ ។

ហេតុអ្វីអ៊ុយក្រែនសុំជំនួយគ្រាប់បែកចង្កោម?

កង​កម្លាំង​អ៊ុយក្រែន​បាន​អស់​គ្រាប់​កាំភ្លើង​ធំ ដោយសារការប្រយុទ្ធដ៏យូរ និងខ្លាំងក្លា គ្រាប់រំសេវបន្ថែមត្រូវបានស្នើសុំ ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស កាំភ្លើងធំបានក្លាយជាអាវុធសំខាន់។ ខណៈពេលដែលសម្ព័ន្ធមិត្តលោកខាងលិច មិនអាចផ្តល់ជំនួយគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ពួកគេបាននោះទេ ។

ផល​វិបាក​ភ្លាមៗ​គឺ​ធ្វើ​ឲ្យ​ខូច​ជំហរ​សីលធម៌​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​សង្រ្គាម​នេះ។ ទង្វើបែបនេះនឹងធ្វើឱ្យសហរដ្ឋ​អាមេ​រិក ត្រូវបានគេរិះគន់ថាជាមនុស្សលាក់ពុត អាមេរិក​ធ្លាប់​បាន​រិះគន់​រុស្ស៊ី​ចំពោះ​ការ​ប្រើ​គ្រាប់បែក​ចង្កោមផងដែរ ។

http://en.wikipedia.org/wiki/Shell_%28projectile%29
http://en.wikipedia.org/wiki/Cluster_bomb

Nation (Thai)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម