កងទ័ពប្រទេសនីហ្សើ ធ្វើរដ្ឋប្រហារ ប្រកាសបណ្តេញប្រធានាធិបតី

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:26 នាទី ល្ងាច

កងទ័ពរបស់នីហ្សើ (Niger) បានធ្វើរដ្ឋប្រហារកាលពីថ្ងៃព្រហស្បតិ៍ ២៧ កក្កដានេះ ហើយបានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ខ្លួនបានបណ្តេញប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម (Mohamed Bazoom) បន្ទាប់ពីត្រូវបានឃុំខ្លួននៅឯគេហដ្ឋាន ។

ឧត្តមសេនីយ៍ឯក អាមូឌូ អាប់ដ្រាម៉ាណេ (Amadou Abdramane) បានបង្ហាញខ្លួនជាមួយសមាជិកកងទ័ព៩ នាក់ ដោយប្រកាសតាមទូរទស្សន៍ថា យោធា​បាន​សម្រេច​បញ្ចប់​របប​បច្ចុប្បន្ន​ដែល​បំផ្លាញ​សន្តិសុខ និង​គ្រប់គ្រង​ប្រទេស​ដោយ​គ្មាន​ប្រសិទ្ធភាព។

ប្រធានាធិបតី

លើសពីនេះ លោកឧត្តមសេនីយ៍ឯកអាប់ដ្រាម៉ាណេ បានប្រកាសថា នីហ្សើបានបិទព្រំដែនរបស់ខ្លួន និង​អនុវត្ត​វិធានការ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង (បម្រាមគោចរ) និង​សកម្មភាព​ផ្សេងៗ​ នៃស្ថាប័នរដ្ឋាភិបាល និងគ្រប់ស្ថាប័នទាំងអស់ ។

នេះ​ជា​រដ្ឋប្រហារ​លើក​ទី​ ៧ នៅ​អាហ្វ្រិក​កណ្តាល និង​ខាងលិច​ ក្នុង​រយៈពេល​តែ​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ។ ណៃហ្សើ គឺជាប្រទេសមួយដែលស្ថិតនៅក្រោមអាណានិគមរបស់បារាំងរហូតដល់ឆ្នាំ 1960 រដ្ឋធានី គឺ នីអាមីយ (Niamey ) ហើយប្រើភាសា បារាំងជាភាសាផ្លូវការ ។

ប្រទេសនេះមិនមានផ្លូវចេញទៅសមុទ្រទេ នៅខាងកើតជាប់នឹងប្រទេសឆាដ ភាគខាងត្បូងភ្ជាប់ជាមួយប្រទេស នីហ្សេរីយ៉ា និងបេនីន ខាងលិចជាប់ប្រទេសម៉ាលី ខាងជើងជាប់ព្រំដែនជាមួយអាល់ហ្សេរី និងលីប៊ី។  ឈ្មោះ នីហ្សើ ត្រូវបានដាក់ឈ្មោះតាមទន្លេនីហ្សេ ដែលហូរកាត់រដ្ឋធានី នីអាមីយ ជាទន្លេដ៏សំខាន់មួយនៅក្នុងតំបន់ផងដែរ ។

ទង់ជាតិប្រទេសនីហ្សើ

លោក ម៉ូហាម៉េដ បាហ្ស៊ូម គឺជាប្រធានាធិបតីទី 10 របស់នីហ្សើ ដែលចូលកាន់តំណែងនៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2021 បន្ទាប់ពីឈ្នះការបោះឆ្នោត ហើយក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយប្រទេសបារាំងផងដែរ ។

យ៉ាង​ណា​មិញ មុន​ពេល​ស្បថ​ចូល​កាន់​តំណែង មាន​ព័ត៌មាន​ថា​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ម្តងមកហើយម្តងទៀតនៅក្នុងខែមីនាឆ្នាំនេះ ដែលបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក បាហ្ស៊ូម ទៅកាន់ប្រទេសទួរគី ៕

ប្រភព sanook

ដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម