កាសែត Khmer Times ដែលត្រូវកាសែត Xinhua ស្រង់សេចក្តីរាយការណ៍ថា ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ប្រទេសកម្ពុជាផលិតមាសបាន ៨,២៨ តោន ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា មន្ត្រីជាន់ខ្ពស់របស់កម្ពុជារាយការណ៍ថា កម្ពុជាអាចផលិតដុំមាសសុទ្ធ ៩០% បាន ៨,២៨ តោន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ។
លោក អ៊ឹង ទីប៉ូឡា អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៦ កន្លែង (គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនទាំង ៦ បានផលិតមាសបាន ៩១៩ ដុំ ទម្ងន់សរុប ៨.២៨៨ គីឡូក្រាម»។
លោកបានបន្ថែមថា រដ្ឋាភិបាលទទួលបានការចែកប្រាក់ចំណូលជាង ១៣ លានដុល្លារពីក្រុមហ៊ុនរុករករ៉ែទាំងនេះ ។ កម្ពុជាបានចាប់ផ្តើមទាញយកមាសនៅកន្លែងរុករករ៉ែមាសនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីខែមិថុនា ឆ្នាំ 2021 ៕
ដោយ សាវុឌ្ឍ