៣ថ្ងៃ នៃយុទ្ធនាការផ្សព្វផ្សាយទិវា៩ធ្នូ នៅខេត្តព្រៃវែង បញ្ចប់ដោយផ្លែផ្កា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:20 នាទី ល្ងាច

គោលដៅចុងក្រោយក្នុងខេត្តព្រៃវែងដែលត្រូវផ្សព្វផ្សាយក្នុងយុទ្ធនាការទិវា ៩ ធ្នូ របស់ក្រុមទី ៥ នៃ អង្គភាពប្រឆាំងអំពើ​ពុករលួយ គឺសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (សាខាស្រុកកំចាយមារ) ។

ឯកឧត្តមបណ្ឌិត សិន ខន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ បានសម្តែងអារម្មណ៍រីករាយ និងគាំទ្រឱ្យមានយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត រួមដោយសាស្ត្រាចារ្យ និងនិសិ្សត ប្រកបដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ជាមួយនឹងបញ្ជ្រាបការយល់ដឹងបន្ថែមអំពី​យន្តការប្រឆាំងអំពើពុករលួយ និងអត្ថន័យនៃទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ។

លោកស្រី ហ៊ុន ពុទ្ធាវី  ជួសមុខឲ្យឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ លោក លោកស្រី និងសិស្ស និស្សិតទាំងអស់ក្នុងដែនដីខេត្តព្រៃវែង ដែលបានជួយសម្របសម្រួល និងចួលរួមដ៏អធឹកអធមឲ្យយុទ្ធនាការនេះប្រព្រឹត្តទៅបានផ្លែផ្កា ។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយ ៩ធ្នូ នៅខេត្តព្រៃវែងនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ១៥ គោលដៅ រួមមាន សាលាខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧត្តុនិយម ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង រដ្ឋបាលក្រុងព្រៃវែង សាលាសង្កាត់កំពង់លាវ វិទ្យាស្ថានក្រុងអង្គរ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារក្រុងព្រៃវែង សាលាស្រុកស្វាយអន្ធរ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (សាខាស្រុកកំចាយមារ)។

ក្រុមការងារ Media របស់ អ.ប.ព. នឹងបន្តផ្សាយព័ត៌មាន ២ ខេត្តទៀត គឺ ក្រុមទី ២ ចុះទៅខេត្តកំពត និងក្រុមទី ៣ នឹងចុះទៅខេត្តមណ្ឌលគិរី តាមកាលបរិច្ឆេទដែលបានកំណត់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម