ព្រះអង្គម្ចាស់ វន វាសី ចន្ទ មុន្នី ផ្តល់ធម្មឱវាទដល់អ្នកសារព័ត៌មាន (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែធ្នូ ឆ្នាំ2023 ម៉ោង 7:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

ព្រះអង្គម្ចាស់ វន វាសី ចន្ទ មុន្នី ដែលពុទ្ធបរិស័ទរាប់ម៉ឺននាក់ កុះករប្រមូលផ្តុំគោរពប្រណិបតន៍​នៅពេលព្រះអង្គនិមន្តដល់ទីណា ពុទ្ធបរិស័ទរង់ចាំទទួលពរជ័យពីព្រះអង្គនៅទីនោះច្រើនមហិមា  ។ ព្រះអង្គមិនត្រឹមតែត្រាស់ដឹងនូវធម្មឱវាទធម៌យ៉ាងប្រពៃជ្រះថ្លាប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះ ព្រះអង្គបាន​មានសង្ឃដីកាចំពោះអ្នកសារព័ត៌មានក្នុងសង្គមបច្ចុប្បន្នទៅទៀត ។

ព្រះអង្គមានសង្ឃដីកាថា ៖ «ក្នុងសង្គម ចំពោះអ្នកសារព័ត៌មានក្តី បើព័ត៌មានណាដែលក្តៅ សូមលោកសរសេរឲ្យត្រជាក់ បើព័ត៌មានណាត្រជាក់ហើយ សូមលោកលើកដម្កើងឲ្យរឹតតែ​ត្រជាក់ទៀតទៅ កុំសរសេរឲ្យក្តៅ ព្រោះប្រភពព័ត៌មាននេះសំខាន់ណាស់ បើព័ត៌មានសរសេរឲ្យក្តៅហើយ សង្គមនឹងក្តៅជាមិនខានទេ !» ។

សូមសណ្តាប់នូវវីដេអូខាងក្រោម៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម