សម្តេចធិបតីថា «ការកែទម្រង់» មិនមែនជាការធ្វើបដិវត្តន៍ទេ!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 10:47 នាទី ព្រឹក

 

by B. Dararith

នៅព្រឹកថ្ងៃទី៩ខែមករា ២០ ២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា «ការធ្វើកំណែទម្រង់ មិនមែនជាការធ្វើបដិវត្តន៍នោះទេ ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ គឺផ្អែក​លើមូលដ្ឋាននៃគោលនយោបាយដែលបានដាក់ចេញកាលពីរដ្ឋាភិបាលអាណត្តិមុនៗ។

សម្តេចថ្លែងបែបនេះក្នុងពិធីសំណេះនសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៩១នាក់ នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតីមានប្រសាសន៍ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្ដាច់ចោលនូវគោល នយោបាយពីមុន លុបចោលទាំងអស់ ហើយអនុវត្តដូចជំនាន់ខ្មែរក្រហម ចូលមកលុបចោលនូវកម្មសិទ្ធិឯកជនដាក់អីផ្សេងៗយើងអត់ទេ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ គឺបន្តពីគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណគឺផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្រ្ដចតុកោណ៕

 

រូបផេកសម្តេចធិបតី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម