«ព័ត៌មានក្លែងក្លាយ» បានបង្កសោកនាដកម្មធ្ងន់ធ្ងរណាស់

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី13 ខែមករា ឆ្នាំ2024 ម៉ោង 8:04 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖

ទោះជារឿងនេះ វាបានកន្លងផុតទៅ ៥ ឆ្នាំហើយក៏ដោយ ប៉ុន្តែក្រៅពីរឿងតូចតាច ប្រធានបទមួយដែលពិភពលោក និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងពីរសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់មកទល់បច្ចុប្បន្ន ឲ្យប្រយុទ្ធប្រឆាំងនឹង «ព័ត៌មានក្លែងក្លាយ (Fake News)»

រឿងមួយបានបង្កសោកនាដកម្ម បណ្តាលឲ្យលោក Su Qicheng (蘇啟誠) ប្រធានការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ដែលបំពេញតួនាទីជាអគ្គកុងស៊ុលតៃវ៉ាន់ប្រចាំនៅអូសាកា សម្រេចចិត្តផ្តា.ច់ជី.វិតផ្ទាល់ខ្លួន ។

នាយ ស៊ូ អាយុ​ ៦១​ឆ្នាំ បាន​ធ្វើ​អ.ត្ត.ឃា.ត​ដោយ​ច.ង.ក​ស.ម្លា.ប់​ខ្លួន​នៅ​នឹង​ផ្ទះ ដោយសារ​ ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​បាន​សាយភាយ​អំឡុង​ពេល​ព្យុះ​ទីហ្វុង Jebi បានវាយប្រហារក្នុងតំបន់កាន់សៃ (Kansai) នៃប្រទេសជប៉ុន ហើយបានវាយប្រហារគាត់ និងបុគ្គលិកការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ ។ នៅទីក្រុងអូសាកា (Osaka) មានគេណែនាំថា ឲ្យពួកគេរក្សាភាពស្ងៀមស្ងាត់ ហើយនឹងមិនផ្តល់ជំនួយណាមួយដល់ភ្ញៀវទេសចរតៃវ៉ាន់នៅក្នុងប្រទេសជប៉ុនឡើយ នេះគឺផ្ទុយពីសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជាឱ្យស្ថានកុងស៊ុលនៅទីក្រុងអូសាកា បញ្ជូនរថយន្តក្រុងចំនួន ១៥គ្រឿង ដើម្បីជួយជម្លៀសអ្នកទេសចរចិនដីគោកចេញពីអាកាសយានដ្ឋានកាន់សៃ ។

ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​មិន​ពិត​បែប​នេះ​ អះអាង​ដូច្នេះថា មាន​ប្រជាជន​តៃវ៉ាន់​ជាង​មួយ​ពាន់​នាក់ ជាប់គាំងនៅអាកាសយានដ្ឋានកាន់សៃ ដោយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរតៃវ៉ាន់ និង​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​តាម​រយៈ​គេហទំព័រ​មួយ​ក្នុង​ប្រទេស​តៃវ៉ាន់ ហើយត្រូវបានសារព័ត៌មានសំខាន់ៗជាច្រើនទៀត លើកយកមកពន្លាតពង្រីករឿងនេះបន្ថែមទៀត ប៉ុន្តែតាមពិតទៅ ស្ថានទូតចិនដីគោកមិនបានបញ្ជាឱ្យរថយន្តក្រុងណាមួយជួយក្នុងការជម្លៀសនោះទេ ខណៈដែលរថយន្តក្រុងដែលជួយជម្លៀសមនុស្សចេញពីអាកាសយានដ្ឋាន នៃជើងហោះហើរកាន់សៃ គឺបានរៀបចំឡើងដោយអាជ្ញាធរជប៉ុន និងអាកាសយានដ្ឋានកាន់សៃផ្ទាល់ដើម្បីជួយភ្ញៀវទេសចរទាំងអស់ដោយមិនរើសអើងពូជសាសន៍។

មនុស្សជិតស្និទ្ធរបស់លោក ស៊ូ បាន​លាតត្រដាង​ក្រោយ​មរណភាព​របស់គាត់ថា ពីរបីថ្ងៃមុននោះ លោក ស៊ូ បាន​ទូរស័ព្ទ​​បញ្ចេញ​ការ​ខកចិត្ត​របស់​គាត់ ហើយបានសុំជំនួយក្នុងការស៊ើបអង្កេតប្រភពដើមនៃពាក្យចចាមអារ៉ាម-ព័ត៌មានក្លែងក្លាយនោះ ប៉ុន្តែគ្មាននរណាម្នាក់រំពឹងថា គាត់នឹងឈានដល់ចំណុចគិតខ្លីនោះទេ ។

ព្រឹត្តិការណ៍សោកនាដកម្មបែបនេះ វា​ដូចជា​ការព្រមាន​ដល់​រដ្ឋាភិបាល​តៃវ៉ាន់​ឲ្យ​ចាត់វិធានការ​គំរាមកំហែង​ព័ត៌មាន​ក្លែងក្លាយ​យ៉ាង​ធ្ងន់ធ្ងរ​បែបនេះ ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការទំនាក់ទំនង និងទូរគមនាគមន៍ជាតិតៃវ៉ាន់ (國家通在傳播委員會; NCC) បានចេញសេចក្តីថ្លែងការណ៍មួយ ហើយ​បាន​ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​មក​ប្រជុំ​ដោយ​បញ្ជាក់​យ៉ាង​រហ័ស រាយការណ៍ព័ត៌មានដែលអាចប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ឬប៉ះពាល់ដល់ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ការខកខានក្នុងការត្រួតពិនិត្យការពិតជាមុន អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ 2 លានដុល្លារតៃវ៉ាន់ នេះ​បើ​តាម​ច្បាប់​វិទ្យុ និង​ទូរទស្សន៍ ។

«ក្រោយ​កើត​ហេតុ រដ្ឋាភិបាលតៃវ៉ាន់បានស៊ើបអង្កេតលើចំនួនរឿងមិនពិតទាក់ទងនឹងរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលរបស់តៃវ៉ាន់ ហើយបានរកឃើញមានជាង 700 ករណី នេះ​ជា​បញ្ហា​ធំ​ណាស់» អ្នក​ការទូត​តៃវ៉ាន់​ម្នាក់​នោះបាន​និយាយ ។

ករណីមួយទៀតដែលមានប្រភពចេញពីពាក្យចចាមអារ៉ាមនៅក្នុងពិភពអនឡាញ - ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្កើតផលប៉ះពាល់ បណ្តាលឱ្យក្រុមហ៊ុន ឬអង្គភាពអាជីវកម្មមួយ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាច្រើនឆ្នាំបានកន្លងផុតទៅហើយ មុនពេលដែលរឿងត្រូវបានបកស្រាយ គឺករណីរបស់ CP All និង Lepin Banana។ នៅខែមេសា ឆ្នាំ 2015 ក្រុមហ៊ុន CP All ដែលជាអ្នកគ្រប់គ្រងហាង 7-Eleven នៅប្រទេសថៃ ត្រូវបានចោទប្រកាន់ដោយអ្នកសរសេរប្លុកម្នាក់ និងបានជេរប្រមាថម្ចាស់អាជីវកម្មតូចតាចដែលផ្តល់ផលិតផលទៅលក់ក្នុងហាង 7-Eleven ដោយចម្លងរូបមន្តធ្វើនំប៉័ងគ្រីមរបស់ម្ចាស់អាជីវកម្ម ដើម្បីផលិត និងលក់ដោយខ្លួនឯង ដែលថា​ធ្វើ​បាប​សហគ្រិន​តូចតាចទាំងនោះ ។

រឿងបែបនេះ មនុស្សជាច្រើនបានភ្លេច ព្រោះមកដល់ថ្ងៃនេះ ជាង ៣ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែមនុស្សជាច្រើននៅតែដក់ក្នុងចិត្តថា CP All មានទម្លាប់កេងចំណេញ-សម្លុត។ សហគ្រិនខ្នាតតូចពិតប្រាកដ ពួកគេតែងតែលើកយកឧទាហរណ៍ពីករណីបែបនេះមកធ្វើជាឯកសារយោង ។

ទោះជាយ៉ាងណាក៏ដោយ ពីសាលក្រមរបស់តុលាការរដ្ឋប្បវេណីបាងកកខាងត្បូង កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2018 ក្នុងសំណុំរឿងរដ្ឋប្បវេណីខ្មៅលេខ ព.860/2017 បានប្រាកដច្បាស់ណាស់ពីភស្តុតាងដែលថា ការគ្រប់គ្រងហាង 7-Eleven មិនបានធ្វើអ្វីដើម្បីទាញយកប្រយោជន៍ពីប្រតិបត្តិករអាជីវកម្មខ្នាតតូច ដូចដែលបានចោទប្រកាន់នៅក្នុងអត្ថបទ blog នោះទេ លើស​ពី​នេះ នៅ​ពេល​ក្រោយ​មក ទោះ​បី​បាន​ឈាន​ដល់​ការ​សម្របសម្រួល​ក៏​ដោយ អ្នក​និពន្ធ​អត្ថបទ​នោះ​ក៏​បំពាន​លើ​កិច្ចសន្យា​ដែរ បដិសេធមិនគោរពតាមកិច្ចព្រមព្រៀងសម្របសម្រួល ។

ដើម្បីសម្លាប់ព័ត៌មានក្លែងក្លាយ «ក្រុមហ៊ុនត្រូវពន្យល់ដល់សាធារណជន និងដៃគូពាណិជ្ជកម្ម និងត្រូវជូនដំណឹងអំពីការពិត ដើម្បី​ដោះស្រាយ​ការ​ខូចខាត​របស់​ក្រុមហ៊ុន និងធ្វើឱ្យសង្គមយល់ដឹង អំពីការប្រើប្រាស់ការវិនិច្ឆ័យ សូមពិនិត្យមើលការពិតមុនពេលបោះពុម្ព ឬបញ្ជូនបន្តព័ត៌មានណាមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួម​ទាំង​ការពារ​ជន​ណា​ម្នាក់​ពី​ការ​ស្វែង​រក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​ដោយ​បង្កាច់​បង្ខូច​អ្នក​ដទៃ ឬទីផ្សារដោយមធ្យោបាយខុសច្បាប់ ដូចដែលបានកើតឡើងជាមួយក្រុមហ៊ុន CP All នេះ ជាដើម ។

ព័ត៌មានក្លែងក្លាយ ឬ Fake News តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាការគំរាមកំហែងដល់សង្គម សុវត្ថិភាពផ្ទាល់ខ្លួន និងសន្តិសុខសាធារណៈ ទាំងជាតិ និងសកល គេ​អាច​មើល​ឃើញ​ថា​ ព័ត៌មាន​ក្លែងក្លាយ​មិន​ត្រឹម​តែ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ កិច្ចការបរទេស ឥស្សរជនសាធារណៈ ប៉ុន្តែក៏ប៉ះពាល់ដល់វិស័យធុរកិច្ច សង្គម វប្បធម៌ និងមនុស្សសាមញ្ញដូចយើងដែរ ។

យើងនៅចាំប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន (អតីតនាយកនាយករដ្ឋមន្ត្រី ក្នុងឱកាសជួបអ្នកកាសែត​ប្រចាំ​ឆ្នាំនាឆ្នាំ ២០១៨) ដ៏មានអត្ថន័យអំពី ព័ត៌មានក្លែងក្លាយ ថា «ព័ត៌មានក្លែងបន្លំ ពិភពលោកទាំងមូលគេកំពុងប្រយុទ្ធប្រឆាំងជាមួយវា។ ដូច្នេះ មិនត្រូវទុកឲ្យវារស់ នៅលើទឹកដីកម្ពុជាទេ ព្រោះអានេះវាអាក្រក់ វាសាហាវ វាមិនមែនជាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិទេ។ បរទេសមួយចំនួន បានជួបខ្ញុំ ខ្ញុំបានចោទសួរថា តើអាហ្នឹងជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ ដែលពិភពលោកកំពុងតែស្អប់ខ្ពើម និងលុបបំបាត់?ឆ្លើយជាមួយខ្ញុំ អត់រួចទេ»


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម