អតីតរដ្ឋមន្ត្រីគមនាគមន៍សិង្ហបុរី ត្រូវបានចោទប្រកាន់ពីបទពុករលួយ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី18 ខែមករា ឆ្នាំ2024 ម៉ោង 2:13 នាទី ល្ងាច

ដោយ សូរ្យសែង៖

ការិយាល័យស៊ើបអង្កេតប្រឆាំងអំពើពុករលួយ (CPIB) បាននិយាយថា អតីតរដ្ឋមន្ត្រីគមនាគមន៍សិង្ហបុរី លោក អេស អ៊ីសវ៉ារ៉ាន (S Iswaran) ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ដែល​ជា​ករណី​ពុករលួយ​ដ៏​កម្រ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​ក្នុង​ប្រទេស​សិង្ហបុរី​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍មក ។

CPIB ថ្លែងការណ៍ថា លោក អ៊ីសវ៉ារ៉ាន ត្រូវចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០២៣ ជាប់ចោទពីបទទទួលប្រាក់សំណូកចំនួន 384,340.98 ដុលា្លរសិង្ហបុរី (286,205.76ដុល្លារអាមេរិក) ពីលោក អុង បេងសេង មហាសេដ្ឋីផ្នែកអចលនទ្រព្យមួយផ្នែក ដើម្បីទំនុកបម្រុងផលប្រយោជន៍ធុរកិច្ច ។

ឯកសារ​ចំណាយ​បង្ហាញ​ពី​សំណូក​ដែល​គាត់​បាន​ទទួល ​ដូច​ជា​សំបុត្រ​ចូល​រួម​ការ​ប្រកួត​បាល់ទាត់ តន្ត្រី ជើង​ហោះ​ហើរ​​យន្តហោះ​ឯកជន​របស់​លោក អង និងសំបុត្រចូលទស្សនាការប្រណាំងរថយន្ត Formula 1 នៅប្រទេសសិង្ហបុរី ដែលលោក អ៊ីសវ៉ារ៉ាន ជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃការប្រកួត ស្របពេលដែលលោក អ៊ុង ជាម្ចាស់សិទ្ធិ​ក្នុង​ការ​ប្រកួត​ ។

CPIB និយាយថា អ៊ីសវ៉ារ៉ាន ត្រូវបានចោទប្រកាន់សរុបចំនួន 27 ករណី រួមទាំងអំពើពុករលួយ និងការរារាំងយុត្តិធម៌ ។ ក្នុង​លិខិត​លាលែង​របស់​លោក​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី ។ លោក អ៊ីសវ៉ារ៉ាន  បានបដិសេធការចោទប្រកាន់នេះ ហើយ «ឥឡូវនេះនឹងផ្តោតលើការស្តារកេរ្តិ៍ឈ្មោះរបស់គាត់ឡើងវិញ» ប្រសិន​បើត្រូវបានផ្តន្ទាទោស​ពីបទពុករលួយ គាត់អាចនឹងត្រូវពិន័យរហូតដល់ 100,000 ដុល្លារសិង្ហបុរី ឬអាចទទួលទោសជាប់គុក ៧ឆ្នាំ ។

ករណី​នេះ​បាន​អង្រួន​កេរ្តិ៍ឈ្មោះ​របស់​សិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកណ្តាលដ៏សំខាន់មួយរបស់អាស៊ី ដែលជាទីមោទនភាពចំពោះរដ្ឋាភិបាលដែលធ្វើការយ៉ាងស្អាតស្អំកន្លងមក នោះ​គឺ​ស្ទើរ​តែ​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ពុករលួយ និង​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​មេ​ដឹកនាំ​នយោបាយ ។

មន្ត្រីរាជការក្នុងប្រទេសសិង្ហបុរីទទួលបានប្រាក់បៀវត្សរ៍ខ្ពស់គួរសម ដើម្បីទប់ស្កាត់អំពើពុករលួយ។ ប្រាក់ខែប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីជាច្រើនមានលើសពី 1 លានដុល្លារសិង្ហបុរី។

លោក អ៊ីសវ៉ារ៉ាន អាយុ 61 ឆ្នាំ បានចូលរួមជាមួយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លី ស៊ានឡុង (Lee Hsien Loong) ជាអនុរដ្ឋមន្ត្រីក្នុងឆ្នាំ 2006 ហើយបានបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្មនិងទំនាក់ទំនង មុន​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួងគមនាគមន៍​ខែ​ឧសភា ឆ្នាំ​២០២១ ។

ក្តី​ពុករលួយ​ចុងក្រោយ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៦ ដែល​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជាតិ​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​ទទួល​សំណូក គាត់បានស្លាប់មុនពេលគាត់អាចត្រូវបានចោទប្រកាន់នៅក្នុងតុលាការ។

ប្រទេសសិង្ហបុរីគ្រោងនឹងរៀបចំការបោះឆ្នោតជាតិឆ្នាំ 2025 របស់ខ្លួននៅខែសីហា។ លោក លី បាន​ទទួល​ស្គាល់​ថា គណបក្ស PAP គណបក្សកាន់អំណាចរបស់គាត់បានរងការវាយប្រហារយ៉ាងខ្លាំងដោយការស៊ើបអង្កេតការស៊ីសំណូក និងការលាលែងពីតំណែងរបស់សមាជិកសភាជាន់ខ្ពស់របស់ PAP ពីររូប ជុំវិញទំនាក់ទំនងមិនសមរម្យ ហើយគណបក្សនេះក៏គ្រោងនឹងផ្លាស់ប្តូរការដឹកនាំរបស់ខ្លួនផងដែរ ៕

ប្រភព Thairath

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម