ដោយ សូរ្យសែង៖
ប្រភព pptvhd36
របាយការណ៍ពីសាកលវិទ្យាល័យ Harvard ក្នុងសហរដ្ឋអាមេរិកបង្ហាញថា ជនជាតិអាមេរិក ២២ លាននាក់ត្រូវទទួលបន្ទុកលើការជួលផ្ទះនៅ ដោយពួកគេខ្លះបានចំណាយច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេលើថ្លៃជួលផ្ទះ។
របាយការណ៍ថ្មីនៅលើ «America's Rental Housing 2024» ពីសាកលវិទ្យាល័យ Harvard បញ្ជាក់ថា ការវិភាគលើទិន្នន័យជំរឿនឆ្នាំ 2022 បានរកឃើញថា ពាក់កណ្តាលនៃអ្នកជួលទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ត្រូវទទួលបន្ទុកថ្លៃផ្ទះកើនឡើង ពីកត្តាដំឡើងពន្ធលើអចលនទ្រព្យ និងតម្លៃធានារ៉ាប់រង ។
មនុស្សប្រមាណ 22.4 លានគ្រួសារ ត្រូវប្រើប្រាក់ជួលជាង 30 ភាគរយនៃប្រាក់ចំណូល ដែលត្រូវចំណាយលើការជួល និងឧបករណ៍ប្រើប្រាស់ខ្ពស់បំផុតនៅលើកំណត់ត្រា និងការកើនឡើងចំនួន 2 លានគ្រួសារក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ ។
វាក៏បានកត់សម្គាល់ផងដែរថា ក្នុងចំណោមអ្នកជួលទាំងអស់ 12.1 លាននាក់ កំពុងចំណាយច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេលើលំនៅដ្ឋានដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។
ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន ការស្ទង់មតិពីវិទ្យាស្ថានមួយបានបង្ហាញថា ទីក្រុងម៉ៃអាមី ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ជាទីក្រុងថ្លៃបំផុតក្នុងប្រទេសក្នុងការរស់នៅ។ អ្នកជួលម្នាក់បានបង្ហើបថា គាត់ត្រូវបង់ប្រាក់ចំនួន 1,000 ដុល្លារ សម្រាប់ជួលបន្ទប់តូចមួយគួរឲ្យចង្អៀតណាស់ ។
របាយការណ៍ក៏បានបញ្ជាក់ថា ភាពគ្មានផ្ទះសម្បែងកំពុងកើនឡើងដោយសារតែតម្លៃលំនៅដ្ឋានកើនឡើង ហើយជនជាតិអាមេរិក 653,100 នាក់បច្ចុប្បន្នគ្មានផ្ទះសម្បែង កាលពីខែមករាឆ្នាំមុន ៕