ឆេះទៀតហើយនៅថៃ! អគ្គីឆេះសារធាតុគីមីក្នុងរោងចក្រជីក្នុងខេត្តកានជុនបុរី ​ប្រើ​ពេល​ជាង ​៥​ម៉ោង​ទើប​​រលត់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី30 ខែមករា ឆ្នាំ2024 ម៉ោង 6:44 នាទី ល្ងាច

ចូលឆ្នាំ ២០២៤ ថៃហាក់ដូចឡាក់ឆុងនឹងអគ្គីភ័យ ដែលថ្ងៃទី ២៧ មករា ទើបឆេះការដ្ឋានចិញ្ចឹមពពែមួយកន្លែង នៅខេត្តសុរិន្ទ រងគ្រោះងាប់ជាង ៤០០ក្បាល ។ មកដល់យប់ម៉ោង ២២.០០ នាទី ថ្ងៃទី ២៩ ខែមករា ក៏មាន​អគ្គីភ័យមួយទៀតឆេះ​រោងចក្រ​ផលិតជីសរីរាង្គ នៅខេត្តកានជុនបុរី ។​

កម្លាំងពន្លត់បានប្រើរថយន្តទឹកអស់ ៣០ គ្រឿង ក្នុងរយៈពេល ៥ ម៉ោងទើបរលត់ ។ ទោះយ៉ាងណាក៏ដោយ មន្ត្រី​មិន​អាច​បំពេញ​បេសកកម្ម​ពន្លត់​ភ្លើង​បានភ្លាមៗ​ទេ ​ក៏​ព្រោះ​តែ​មិន​ទាន់​ដឹង​ថា ​មានសារ​ជាតិ​គីមី​ប្រភេទ​ណា​ដែល​បណ្ដាល​ឲ្យ​ឆេះ​នោះ​។

អាជ្ញាធរបានឲ្យដឹងថា មន្ត្រីបារម្ភ នៅពេលប្រើទឹកដើម្បីទាញយកទឹកមកពន្លត់ វានឹងធ្វើឱ្យទឹកដែលមានជាតិគីមី ហូរចូលប្រឡាយអាចប៉ះពាល់សុខភាពពលរដ្ឋ ប៉ុន្តែ​សំណាង​ល្អ​កន្លែង​កើត​ហេតុ​នៅ​ឆ្ងាយ​ពី​សហគមន៍ ប៉ុន្តែ​សំឡេង​ផ្ទុះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​នៅ​ជុំវិញ​យ៉ាងខ្លាំង​។ សមត្ថកិច្ច​បាន​រង់​ចាំ​រហូត​ដល់​ភ្លើង​រលត់ ហើយ​បាន​ប្រើ​ទឹក​និង​ពពុះ​ទឹក​ពន្លត់​ភ្លាមៗ រីឯគ្មានមនុស្សរងគ្រោះម្នាក់ឡើយ ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ថា ប្រសិន​បើ​ពួកគេ​ទៅ​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រី​ខ្លួន ឯង។ ពួកគេ​ក៏​មិន​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​ធុង​ចំណុះ ២០០ លីត្រ​ដែរ ដូច្នេះ​ពួកគេ​ត្រូវ​ទុក​ឱ្យ​ភ្លើង​រលត់​សិន ទើប​អាច​ចូល​ទៅ​ពន្លត់​បាន ។

ថ្មីៗ​នេះ​ភ្លើង​បាន​រលត់​វិញ​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​នេះ មូលហេតុ​ដំបូង​គេ​សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​អ្នក​ដុត​អំពៅ ។ ករណីនេះ បណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះ និងឆេះធុងថ្នាំលាបដែលខូចគុណ ៕

ប្រភពពី mgronline

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម